ពិត​ជា​​សា​ហា​វ ប៉ូ​លិ​ស​​ចុះ​​ប​ង្ក្រា​ប ក​ន្លែ​ង​​ជល់​​មា​ន់ ផ្ទះ​​អា​វុធ​​ជា​ច្រើ​ន​​គ្រា​ប់ ស្លា​ប់​​​បុ​រស​​​​ម្នាក់​នៅ​​លើ​​ផ្ទះ​ជួល ហើយ​ព្យា​យាម​​បិ​ទ​​ព័​ត៌​មាន​
​ដោយ វត្តភ្នំ ម៉ោង 13:23
ថ្ងៃទី21 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច ខណ្ឌ​​​ពោធិ​​សែ​ន​​ជ័យ បាន​​ចុះ​ប​ង្ក្រាប ទី​តាំ​ង​ជល់​​មាន់ និង​​ល្បែង​ស៊ី​សង មួយក​ន្លែង ដោ​យមាន ការផ្ទុះ​អា​វុធ ហើយ​​គ្រា​ប់កាំ​ភ្លើង ​បា​ន​ផ្លាត​ត្រូវ ប្រជា​ពល​រដ្ឋ​​ម្នាក់ នៅលើ​​ផ្ទះ​ជួល បណ្តា​ល​ឱ្យ​ស្លាប់​​ កាល​ពី​វេលា​​ម៉ោង១១​និង​១៥ នាទី​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ខាងក្រោយ ផ្សា​រកា​ណា​ស៊ី​ធី ស្ថិតក្នុង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឈៀក រ៉​ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ បន្ទប់​ជួល ជាន់​ទី​៣ ក្បែរ​កន្លែង កើតហេតុ មាន​ស្រុកកំណើត ភូមិ​សែន​អោក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ក្រោយពេល​កើតហេតុ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បិទ​ព័​ត៍​មាន មិនអោយ​ក្រុម អ្នកកាសែត ផ្សាយ​នោះទេ​។ ទាក់ទង​ករណីនេះ ប្រជាពលរដ្ឋ សូម​អំពាវនាវ ដល់​សម្តេច​ក្រឡាហោម ស ខេង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ជួយ​ពិនិត្យមើល ករណីនេះ​ផង​។​

​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ណុប ផានី បានអោយដឹងថា ជនរងគ្រោះ បានមកពី​ហូប​កាហ្វេ ហើយ​បាន​ឡើង ទៅ​បន្ទប់​ជួល របស់គាត់ អើតមើល​គេ​ជល់​មាន់  ស្រប​ពេលដែល នគរបាល​ចុះ​ប​ង្រា​ប អ្នក​ជល់ ក៏បាន​បាញ់​ឡើងលើ ជាច្រើន​គ្រាប់  ត្រូវ​ជនរងគ្រោះ ចំ​បំពង់ក មួយកន្លែង និង​កដៃ​ស្ដាំ​មួយកន្លែង ហើយ​ប្រពន្ធ​ជនរងគ្រោះ បាន​ហៅ​រថយន្ដ​ពេទ្យ សម្ព​ព​អង្គ ដឹក​ជនរងគ្រោះ បាន​ប្រហែល ៥​នាទី ក៏​ដាច់​ខ្ស​ល់​ស្លាប់ នៅក្នុង​រថយន្ត សាមុយ និង​បាន​ដឹក​សព ទៅ​តម្កល់  នៅ​វត្ត​ពោធិចិនតុង រង់ចាំ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕

W 2101A1 W 2101A2W 2101 W 2101A

Loading...