លោក អ៊ិន ស៊ី​ណា​ង នាយ​ផ្នែ​ក​រដ្ឋ​​បា​​ល​ព្រៃ​​​ឈើ​​​ក្រ​​​ចេះ​ រ​ក្សា​​ភា​ព​​ស្ងៀ​ម​ស្ងា​ត់ ពេល​​ចែ​​មុំ សំរុក​​ដឹ​ក​ឈើ ចេ​ញ​ទៅ​​វៀត​ណា​ម យ៉ា​ង​ក​​​ក្រើក​​
​ដោយ វត្តភ្នំ ម៉ោង 11:47
ថ្ងៃទី13 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​ខេត្តក្រចេះ ៖ មកដល់​ពេល​នេះ មេ​​ឈ្មួញ រកស៊ី​​ដឹក​​ជញ្ជូន ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ ឈ្មោះ​ មុំ ហៅ​​ចែ​​ម៉ាប់ បន្តធ្វើ​ស​កម្ម​ភាព ដឹកជ​ញ្ជូន​​ឈើ តាម​រ​ថយ​ន្ត សាំ​យ៉ុ​ង យ៉ា​ង​អនាធិ​បតេ​យ្យ ក្នុង​មួយ​ថ្ងៃៗ មិន​តិចជា​ង ១០​​គ្រឿង ចេញ​ពី​ឃុំ​​សំបុក ស្រុក​​ចិត្រ​បុរី ឆ្ពោះទៅ ស្រុក​ស្នួល និង​បន្ត​នាំ​ឆ្ពោះ ទៅ​ប្រទេស វៀតណាម ដោយ​រលូន គ្មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ សូម្បីតែ​លោក អ៊ិន ស៊ីណា​ង នាយផ្នែក រដ្ឋបាល​ព្រៃឈើ ក្រចេះ ក៏​រក្សា​ភាព ស្ងៀមស្ងាត់ ផងដែរ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា សកម្មភាព ដឹកជញ្ជូន​ឈើ ខុសច្បាប់ ឈ្មោះ មុំ ហៅ​ចែ​ម៉ាប់ ជា​ឈ្មួញ​មានអំណាច នៅ​ភូមិ​អន់ដែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ បាន​ប្រមូល​ទិញ ពី​តំបន់​ផ្សេង ដឹកជញ្ជូន​តាម​ទូក យកមក​ស្តុក​ទុក នៅក្បែរ​វត្ត​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី រួច​ស្ទួ​ច ដាក់​រថយន្ត ដឹកឈើ​ឆ្លងកាត់ ក្រុង​ក្រចេះ យកទៅលក់ នៅ​ប្រទេស​វៀតណាម ដោយ​រលូន ព្រោះ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ខេត្តក្រចេះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ជួយ​សម្រួល បើកផ្លូវ​។​

​ជាធម្មតា រថយន្ត​សាំ​យ៉ុង ដឹកឈើ របស់​ចែ មុំ ហៅ​ម៉ាប់ ចេញពី​ទីតាំង​ស្តុក នៅ​ចំណុច​ខាងលើ ដែល​ស្ថិត​នៅក្បែរ សង្កាត់រដ្ឋបាល​ព្រៃឈើ ថ្ម​គ្រែ ដឹក​ជ​ញ្ជ​ន​ឆ្លូង​កាត់ តាម​ស្នាក់ការ មន្ត្រី​ជំនាញ ជា​ហូរហែរ នៅពេលដែល មន្ត្រី​និង​សមត្ថកិច្ច អង្គុយចាំ រាប់​ក្បាល​ឡាន យកលុយ​។ បើតាម​ការលើកឡើង ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ចែ​មុំ មានអំណាច ខ្លាំងណាស់ ក្នុង​ខេត្តក្រចេះ ដោយសារ​គាត់ មាន​ខ្នងបង្អែក​ធំ នៅ​ពីក្រោយ គឺ​លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ គ្មាន​នរណា​ហ៊ាន​ក្អក​ទេ​៕

W 1301A9

Loading...