ឡាន​សាំ​យ៉ុង បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់ ២​នាក់ ហើយ​តៃកុង រត់​បាត់ស្រមោល​
​ដោយ វត្តភ្នំ ម៉ោង 10:47
ថ្ងៃទី12 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកំពង់ធំ ៖ មនុស្ស ២​នា​ក់ បាន​ស្លា​ប់​ភ្លាម​ៗ ដោយ​សារ​រថ​យន្ត បើក​​បុក​​ជាមួ​យ​​ម៉ូតូ ពេល​កំ​ពុង​​បើក​បរ បញ្ច្រាស​ទិស​​គ្នា កាល​ពី​វេ​លា​ម៉ោ​ង ១៩​​និង​៣​៥ នា​ទី​​យប់ ថ្ងៃទី​១១ ខែម​ករា ឆ្នាំ​២​០១៨ លើ​កំ​ណាត់​​ផ្លូវជា​តិ​លេ​ខ​៦ នៅ​​ចំណុ​​ច មុខ​​អធិការ​ដ្នា​ន នគរបាល ស្រុក​ស្ទោង ភូមិ​សាម​ក្អោ​ក ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​ក្រោយ ពេល​កើតហេតុ តៃកុង​រថយន្ត បាន​ចុះ​រត់គេច បាត់ស្រមោល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6864 បើក​ពី​ជើង​ទៅ​ត្បូង បាន​បើក​ទៅបុក ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ក្រហម លា​យស សេរី​ឆ្នាំ​២០០១ គ្មាន​ស្លាក​លេខ ជិះ​គ្នា ២​នាក់ បើកបរ​ដោយ ឈ្មោះ ភា លាង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ ភូមិ​ក្រសាំង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ស្លាប់​កន្លែងកើតហេតុ រួម​ដំណើរ ដោយ​ឈ្មោះ ទ​ន ចិត្ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ ភូមិ​ក្រសាំង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ  ស្លាប់​កន្លែងកើតហេតុ ត្រូវ​ក្រុមគ្រួសារ មក​ទទួល​យកទៅ ធ្វើបុណ្យ តាម​ប្រពៃណី​៕

W 1201A1 W 1201A7

Loading...