ម៉ូតូ​អាយ​ខុន បុក​ជាមួយ​ហុងដា លាន់​ដូច​រន្ទះ ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​
​ដោយ វត្តភ្នំ ម៉ោង 09:04
ថ្ងៃទី12 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ មនុស្ស​​ចំនួន ២​ នាក់ បា​ន​រង​របួ​ស​​ធ្ងន់ និ​ង​ម្នា​ក់​ទៀត​ បាន​ស្លាប់ ពេល​​​បញ្ជូន ទៅ​ដ​ល់​​មន្ទី​រ​ពេ​ទ្យ ដោ​យ​សា​រ​​ជិះ​​ម៉ូ​តូ​​បុ​ក​​​គ្នា កាល​ពី​វេលា​​ម៉ោង​ ២១​និ​ង​១0 នាទី ថ្ងៃទី​១១ ខែម​ករា ឆ្នាំ​២​០១៨ ចំនុច​ផ្លូ​វ​លេ​ខ​២១A ក្នុ​ងភូមិ​​សិត្បូ ឃុំ​​សិត្បូស្រុក​ស្អាង ខេត្ត​ក​ណ្ថា​ល​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1I 3003 បើកបរ​ដោយ ឈ្មោះ ថៃ​ដា​រ៉ូ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ បាន​ស្លាប់ ពេល​បញ្ជូន ទៅ​មន្ទីរពេទ្យ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ពេលមកដល់ ចំនុចកើតហេតុ ក៍បាន​បុក​ជាមួយ ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​1 S 5218 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ ឈ្មោះ អ៊ុង ភ័​ត្រា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ និង​អ្នករួមដំណើរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រងរបួស ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​៕

W 1201A4 W 1201A12 W 1201A11 W 1201A10

Loading...