ឡាន​ហាយ​ឡិន​ឌ័​រ បើក​បុក​បុរស​ចំណាស់​ស្លាប់​ម្នាក់ ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​
​ដោយ វត្តភ្នំ ម៉ោង 08:03
ថ្ងៃទី12 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់​​បា​ន​​ស្លាប់ យ៉ាង​​អា​ណោ​ច​អា​ធ័ម ដោ​យសា​រ​រថ​យន្ត ហាយ​​ឡិន​ឌ័​រ បើក​បុ​ក​​យ៉ាង​​ពេ​ញទំ​ហឹង ពេល​​កំពុ​ង​ដើ​រ​ឆ្លង​ផ្លូវ កាល​ពី​វេ​លា​​ម៉ោង ១៩​និង​៥០ នាទី ថ្ងៃទី​​១១ ខែ​មករា ឆ្នាំ​​២០១៨ នៅតា​ម​ប​ណ្តោយ ផ្លូវ​ជាតិ​លេ​ខ​៤ចន្លោះ​គីឡូម៉ែត្រ លេខ​១២៧-១២៨ ស្ថិតនៅ ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AH-7037 អ្នកបើកបរ មិន​ស្គាល់ អត្តសញ្ញាណ មាន​ទិសដៅ ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ   បាន​បុក​បុរស​ម្នាក់ ដែល​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង កើតហេតុ​។ ជនរងគ្រោះ ឈ្មោះ រ៉ង លី ភេទ​ប្រុស អាយុ ៦២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ហើយ​បន្ទាប់ពី បុក​មនុស្ស​ហើយ ថ​យន្ត​បង្ក បាន​បើក​ទៅ ចត​ចោល​នៅ ចន្លោះ​បង្គោល លេខ​១២៨-១២៩ ហើយ​គេចខ្លួន បាត់​តែម្តង​៕

W 1201A13 W 1201A2 W 1201A5

Loading...