បុរស​កំសត់ ធ្លាក់​ពីលើ​ដើមត្នោត កម្ពស់ ១០​ម៉ែត្រ ស្លាប់​ពេល​បញ្ជូន ដល់​មន្ទីរពេទ្យ​
​ដោយ វត្តភ្នំ ម៉ោង 07:16
ថ្ងៃទី12 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់ ធ្លាក់​​ពីលើ​​ដើ​មត្នោត ក​ម្ពស់ ១០​​ម៉ែត្រ បណ្តាល​អោយ រង​របួស​​ធ្ងន់ និ​ង​បាន ​ដាច់​ខ្យល់​​ស្លាប់ ពេល​​កំពុ​ង​ប​ញ្ជូន ទៅកា​ន់​​មន្ទីរ​ពេទ្យ បង្ក​​ការភ្ញាក់​ផ្អើល កាលពី​​វេលា​​ម៉ោង ៦​​ល្ងាច ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២​០១៨ ត្រង់​ចំណុច ភូមិ​ខ្វិត​ឃុំ​ពង្រ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​។ 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ បេ​ត សារឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ប្រពន្ធ និង​កូន ២​នាក់ រស់នៅក្នុង ភូមិ​ឃុំ​ស្រុក កើតហេតុ បាន​ទៅ​ឡើងត្នោត ត្រង​យក​ទឹក ធ្វើ​ទឹកត្នោតជូ ដូច​សព្វមួយដង​។ ប៉ុន្តែ​នៅពេល ដែល​ឡើងដល់ ចុង​ត្នោត ស្រាប់តែ​របូតដៃ ធ្លាក់​មកក្រោម បណ្តាល​ឲ្យ រងរបួស​ធ្ងន់ ត្រូវ​ក្រុមគ្រួសារ  ដឹក​យកទៅ សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត តែដោយសារ របួស​ធ្ងន់ធ្ងរ​ពេក ក៏បាន​ដាច់ខ្យល់​ស្លាប់ នៅពេល​បញ្ជូន ដល់​មន្ទីរពេទ្យ​៕

W 1201A14

Loading...