ឡាន​ដឹក​ថ្ម បុក​ជាមួយ ឡាន​ដឹក​ស៊ីម៉ងត៍ នៅមុខ​រោងចក្រ​ញូ​ស្តារ របួសធ្ងន់ ២​នាក់​
​ដោយ វត្តភ្នំ ម៉ោង 14:32
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរស​ ២​នាក់ ជា​​តៃកុ​ង រថយ​ន្ត​ធុន​​ធំ​ដូ​ច​គ្នា បាន​​រង​របួ​ស​​ធ្ងន់ ដោ​យ​សារ រថ​យន្ត​ដឹ​ក​ថ្ម បើក​​បុក​​ជា​មួយ រថ​យន្ត​ដឹ​ក​​ស៊ីម៉​ងត៍​ ពេល​​កំ​ពុង​ធ្វើដំ​ណើរ ក្នុងទិស​ដៅ​ផ្ទុ​យគ្នា​ កាល​ពី​វេលា​​ម៉ោ​ង ២០​​និង​​៣០ យ​ប់ ថ្ងៃ​ទី​១​០ ខែ​មករាឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៤ មុខ​រោងចក្រ ញូ​ស្តារ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​និង​ខេត្ត ព្រះសីហនុ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​រវាង រថយន្ត​ធុន​ធំ​ដឹក​ថ្ម និង រថយន្ត​ដឹក​ស៊ីម៉ងត៍ បើកបរ ក្នុងទិសដៅ​ផ្ទុយគ្នា បណ្ដាល​ឲ្យ រងរបួស​មនុស្ស ចំនួន ២​នាក់ គឺ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម ត្រូវបញ្ជូន ទៅ​ព្យាបាល នៅ​គ្លីនិក​មិត្តភាព និង អ្នកបើកបរ​រថយន្ត ដឹក​ស៊ីម៉ងត៍   បាន​គាប​ជាប់ ក្នុង​រថយន្ត សមត្ថកិច្ច បាន​ជួយសង្គ្រោះ និង​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ផងដែរ​៕

W 1101A13 W 1101A11 W 1101A10 W 1101A15 W 1101A19

Loading...