តាម​បាញ់ប្រហារ យុវជន​ម្នាក់ ពេល​ឈប់​ម៉ូតូ រងចាំ​សង្សារ នៅមុខ​ហាង​កាហ្វេ 
​ដោយ វត្តភ្នំ ម៉ោង 12:48
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរ​ស​ម្នា​ក់​កំ​ពុង​​ជិះ​​ម៉ូតូ ស្រាប់​តែ​ត្រូ​វ ក្រុម​ជ​ន​សង្ស័យ ៣​​នាក់ ជិះ​ម៉ូ​តូ​​មួយ​គ្រឿង តាម​​បាញ់​ប្រហារ ចំ​នួន ២​​គ្រាប់ មុខ​​ហាង​​ការ​ហ្វេ KIR​IRUM បង្ក​​ឲ្យ​មាន ការភ្ញាក់​ផ្អើល ដល់​​ស​មត្ថកិច្ច ខណ្ឌ​ចំកា​រមន ចុះម​ក​អ​ន្តរាគ​មន៍ កាល​ពី​វេលា​ម៉ោង ១០​និង​១០ នាទី​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​លេខ​២៨៧ កែង​ផ្លូវ​១៤៣   ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ យឹម សុខា ភេទ​ប្រុស ១៨​ឆ្នាំ ស្នាក់នៅ ម្ដុំ​ផ្សា​ដើម​គ ជា​និ​សិ​ត្យ ជិះ​ម៉ូតូ​ម៉ាក ស្កូ​ប​ពី បិទ​តែម​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-5666 មក​ឈប់ រងចាំ​សង្សារ នៅក្បែរ ហាង​កាហ្វេ KIRIRUM នៅតាម​ផ្លូវ​២៨៧ កែង​១៤៣ ស្រាប់​តែមាន ជនសង្ស័យ ៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៧ ស្លាក​លេខ ភ្នំពេញ 1AS-1788  ដក​កាំភ្លើងខ្លី បាញ់​ឡើងលើ មួយ​គ្រាប់​។ 

​ចំណែក​ជនរងគ្រោះ បាន​បក់ដៃ ហៅ​ជនសង្ស័យ ឲ្យ​មកវិញ ហើយ​ភ្លាមៗ​នោះ ខ្មាន់កាំភ្លើង បាន​ជិះ​ទៅ​បាញ់ មួយ​គ្រាប់​ទៀត ធ្លុះ​កញ្ចក់ទ្វារ ហាង​កាហ្វេ KIRIRUM រួច​ក៏​ជិះ​បក​មក រក​ជនរងគ្រោះ​វិញ ស្រាប់​ជនរងគ្រោះ រត់​ចូល​ហាង​បាត់ ទើប​ជនសង្ស័យ ជិះ​គេចខ្លួន បាត់​តែម្ដង​។ បន្ទាប់ពី​មាន ការផ្ទុះអាវុធ​រួចមក សមត្ថកិច្ច បាន​ចុះ​មកដល់ ចំណុចកើតហេតុ  រកឃើញ សំបក​គ្រាប់ កាំភ្លើង ២ គ្រាប់ ហើយ​ជនរងគ្រោះ បាន​ទៅ​ដាក់ ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​បឹង​កេងកង​២ ផងដែរ​៕

W 1101A W 1101 W 1101A2 W 1101A7

Loading...