គ្រាន់តែ​រឿង​ជម្លោះ ឌឺដង​ដាក់គ្នា ពេល​ជិះ​ម៉ូតូ​កាត់មុខ ព្រួត​គ្នា​វាយ​ស្លាប់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 10:15
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់ បាន​​ស្លាប់ នៅ​ក្នុង​​ថ្លុក​ឈាម និង ២​​នាក់​​ទៀត បាន​​រង​របួស ដោយ​សារ ជ​ន​ទំ​នើង​​មួយ​ក្រុម ដេញ​​វាយ ក្នុង​​រឿ​ង​ជ​ម្លោះ ឌឺដ​ង​ដាក់​គ្នា ពេល​ក្រុម​​ម្ខាង​​ទៀត​ ជិះ​ម៉ូតូ​​កាត់​មុខ បង្ក​​ការ​ភ្ញាក់​ផ្អើល កាលពី​​ថ្ងៃ​​៩ ខែម​ករាឆ្នាំ​​២០១៨ នៅ​ចំណុច​ក្រុមទី​១ ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​ក្រុម​ជនសង្ស័យ មាន​គ្នា ២​ទៅ​៤ នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​កាំបិត​និង​ចបជីក បានធ្វើ​សកម្មភាព កាប់​និង​វាយ ឈ្មោះ ណែម ធា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បណ្តាល​ឲ្យ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​របួស​បក្ខពួក ជនរងគ្រោះ ២​នាក់​ទៀត ទី​១-​ឈ្មោះ ទឿ​ប ភន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី រងរបួស​ស្រាល ។ ទី​២-​ឈ្មោះ មឿត រឿ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី រងរបួស​ស្រាល​។ មូលហេតុ គឺ​មកពី​ឌឺដង​ដាក់គ្នា ខណៈពេល​ក្រុម​ម្ខាង​ទៀត​ជិះ​ម៉ូតូ​កាត់មុខ ។​

​សមត្ថកិច្ច បាន​រកឃើញ ម៉ូតូ ៤​គ្រឿង ទី​១-​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ព្រីង​ទុំ លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-1301​។ ទី​២-​ម៉ូតូ​ម៉ា​កនិច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E-3471​។ ទី​៣-​ម៉ូតូ​ម៉ាក​គប់ ពណ៌​ខៀវចាស់ គ្មាន​ស្លាក​លេខ និង​ទី​៤-​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1W-7324 និង​ចបជីក​១​។ សាកសព ត្រូវបាន​ប្រគល់ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​អ្នករបួស បាន​បញ្ជូន ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​មោងឫស្សី​៕

W 1101A16 W 1101A12

Loading...