មិនដឹង​ជាមាន​វិបត្តិ​អ្វី ដោះស្រាយ​មិន​ចេញ យក​កាំភ្លើង​ច្នៃ បាញ់សម្លាប់​ខ្លួន​
​ដោយ វត្តភ្នំ ម៉ោង 09:59
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់ បាន​​ធ្វើ​​អ​ត្តឃាត ដោ​យ​​យក កាំភ្លើ​ង​ខ្លី​​កែ​ច្នៃ បាញ់ស​ម្លាប់​​ខ្លួន ដោយ​​មិន​ដឹង ពី​​មូល​ហេតុ ត្រូវ​ប​ងស្រី​ ប្រទះ​ឃើ​ញ​ស​ព ដេក​ស្លាប់​​ឡើង​រឹ​ង ប​ង្ក​ការភ្ញា​ក់​ផ្អើល កាលពី​វេ​លា​​ម៉ោង ១៦​​និង​​៣០ នាទី​ ថ្ងៃទី​១​០ ខែ​មករា ឆ្នាំ​​២០១៨ នៅ​ចំណុច​ភ្នំ​រាំង ស្ថិតក្នុង ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ ឈ្មោះ ធឿន ថុ​ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​កន្លែងកើតហេតុ​។ អ្នក​ក្បែរ​ខាង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ២០​និង​០០ នាទី​យប់ នា​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨ គេ​បានលឺ​សំលេង ផ្ទុះអាវុធ  ស្មានតែ​ជា សំឡេង​ផាវ រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​និង​០០ នាទី​ល្ងាច ឈ្មោះ ធឿន ថុល ភេទ​ស្រី ត្រូវជា​បងស្រី របស់​សាកសព បាន​យក​សម្លរ ទៅអោយ​ប្អូន ពេល​ដើរ​ទៅដល់ ស្រែកហៅ​ប្អូន តែ​មិនឮ​ឆ្លើយ ពេល​មើល​តាម ប្រហោង​ជ​ញ្ជាំ ស្រាប់តែ​ឃើញ សាកសព​ប្អូនប្រុស ដេកស្លាប់ ស្តូកស្តឹង​តែម្តង​៕

W 1101A17 W 1101a6

Loading...