ចាញ់ល្បែង​អស់​លុយ លួច​ម៉ូតូ​គេ​ជិះ​រត់គេច ទៅបុក​បា​រ៉ា​ស់​ប៉ូលិស សន្លប់​ស្តូក​
​ដោយ វត្តភ្នំ ម៉ោង 08:46
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកំពង់ធំ ៖ បុរស​ម្នា​ក់ ជា​ជំ​ទប់​​ទី​១ ឃុំ​​ចំណា​​​ក្រោម ទើ​បតែ​​លេ​ង​ល្បែង ចាញ់​​លុយ​​អស់ បែក​គំនិត​ លួច​ម៉ូ​តូ​រ​បស់​ខ្លួន ពី​​កន្លែ​ង​​ដាក់​ប​ញ្ចាំ នៅ​ស្រុ​ក​​ជីក្រែង ជិះ​​ទៅ​បុក​ប៉ា​រាស់ របស់​​សម​ត្ថ​កិច្ច ដួល​ស​ន្លប់​​ស្តូក នៅ​មុខ​​អធិ​ការដ្ឋា​ន នគរ​បាលស្រុក​ស្ទោង កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ខេង ថា អាយុ ៥៧​ឆ្នាំ រស់នៅ ភូមិ​ស្ពាន​គ្រោង ជា​ជំទប់​ទី​១ ឃុំ​ចំណា​ក្រោម​។ មុនពេល​កើតហេតុ សមត្ថកិច្ច បានទទួល​ព័ត៌មាន​ថា មាន​ករណី ចោរលួច​ម៉ូតូ ហើយ​កម្លាំង នគរបាល​ស្រុក សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ បានដាក់​បា​រ៉ា​ស់ ចាំ​ចាប់​។ បន្តិចក្រោយមក ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មកដល់ ក៏​ជ្រុល​បុក​បា​រ៉ា​ស់ ដួលសន្លប់​ស្តូក ត្រូវ​ដឹកបញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្ទោង​។​

​បន្ទាប់ពី ជនសង្ស័យ​ដឹងខ្លួន បាន​សារភាពថា គាត់​មិនមែន ជា​ចោរ​ទេ គាត់​ជា​ជំទប់​ទី​១ នៅ​ឃុំ​ណា​ក្រោម បាន​ជិះ​ម៉ូតូ ទៅលេង​ល្បែង នៅ​ស្រុក​ជីក្រែង ហើយ​ចាញ់​លុយ​អស់ ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ ១​លាន​រៀល​។ លុះ​អត់លុយ​លោះ ខ្លួន​ក៏​បែកគំនិត លួច​យក​ម៉ូតូ​មកវិញ រួច​ជិះ​មក​ផ្ទះ ហើយ​មិនដឹងថា ត្រូវ​ម្ចាស់​លុយ ប្ដឹង​សមត្ថកិច្ច ឲ្យ​ចាំ​ស្ទាក់ ចាប់​នោះទេ ហើយដោយ​សារ គាត់​ជិះ​ម៉ូតូ​លឿន​ពេក ក៏​ជ្រុល​បុក​បា​រ៉ា​ស់ ដួលសន្លប់ ស្តូកស្តឹង​តែម្តង​៕

W 1101A20 W 1101A18

Loading...