ប៉ូលិស​ស្រាវជ្រាវ ចាប់​មុខសញ្ញា​លក់​ថ្នាំញៀន នៅមុខ​ព្រលានយន្តហោះ កងកេង 
​ដោយ វត្តភ្នំ ម៉ោង 07:41
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ សម​ត្ថកិ​ច្ច​ន​គរបា​ល ស្រុ​ក​ព្រៃ​នប់ បាន​​បង្ក្រាប​ បទ​ល្មើស គ្រឿង​ញៀន ដោ​យ​ឃា​ត់​ខ្លួន ជន​ស​ង្ស័យ ១​​នាក់ កាល​ពី​វេ​លា​​ម៉ោង ១៩​និ​ង​​១០ នា​ទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១​៨ នៅមុ​ខ​ព្រ​លាន យន្ត​ហោះ​ក​ង​កេង ស្ថិត​នៅ​​ភូមិស្មាច់​ដែង ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ នៀវ តុលា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ ឃាត់ខ្លួន មុខរបរ លក់ដូរ  ចាប់​យកបាន ថ្នាំញៀន ម្សៅ​ក្រាម​ស​ថ្លា ចំនួន ១១​កញ្ចប់ និង​ទូ​ស័ព្ទ ១​គ្រឿង​។ ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

W 1101A14

Loading...