ចោរ​គាស់​ផ្ទះ អ្នកលក់​ថ្នាំពេទ្យ លួច​ទ្រព្យសម្បត្តិ និង​លុយ ជិត ៤០​ម៉ឺន​ដុល្លារ​
​ដោយ វត្តភ្នំ ម៉ោង 06:06
ថ្ងៃទី11 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ផ្ទះ​​អាជី​វករ លក់​​ថ្នាំពេ​ទ្យ ១ ​ក​ន្លែង ត្រូវ​​ចោរមួយ​ក្រុម ធ្វើ​ស​ក​ម្មភា​ព លួច​កា​ត់​​សោ ចូល​​យក​​ទ្រព្យ​ស​ម្បត្តិ និង​លុ​យ​​សរុប ជិត ៤០​ម៉ឺន​​ដុល្លារ ទើប​នឹង មានកា​រ​ភ្ញា​ក់​ផ្អើល កាល​ពី​រ​សៀល ថ្ងៃ​​ទី​០​៩ ខែ​មករា ឆ្នាំ​២​០១៨ ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​លេខ​៣៣៨ ក្រុមទី​៩ ភូមិ​ទី​៤ សង្កាត់​ទួ ល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ ឈ្មោះ សេង ភេទ​ប្រុស អាយុ ៧២​ឆ្នាំ មុខរបរ លក់​ថ្នាំពេទ្យ ទីលំនៅ​ផ្ទះ កើតហេតុ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារ​បាត់បង់​នោះ​មាន លុយ​ដុល្លារ​ចំនួន ៣៨០.០០០ ដុល្លារ និង​គ្រឿងអលង្កា មួយចំនួន សរុបទៅ​ប្រហែល ១០.០០០ ដុល្លារ​។ ផ្ទះ​នេះ មាន​សមាជិក រស់នៅ ចំនួន ៦​នាក់ ប្រុស​ចំនួន ២​នាក់ ក្នុងនោះ មាន​អ្នកបម្រើ ចំនួន ២​នាក់ ។ 

​ប្រភព​បន្ដថា នៅវេលា​ម៉ោង ៨ យប់ ថ្ងៃកើតហេតុ ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ និង​អ្នកបម្រើ ២​នាក់ បាននាំគ្នា ទៅ​ជួយ​លក់ដូរ នៅ​ផ្សារ​អូឡាំពិក ចំណែក​កូន ២​នាក់ ទៅ​រៀន ក៏​ចាក់សោ​ទ្វារផ្ទះ​។ លុះដល់​ម៉ោង កើតហេតុ​ខាងលើ ក៏​ត្រលប់មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ ទ្វារផ្ទះ​ចំហរ និង​ស្នាម​កាត់​ស្រ​យ៉ូ​វ​ទ្វារ ទើប​ដឹងថា ចោរ​គាស់​ផ្ទះ លួច​លុយ និង​ទ្រព្យសម្បត្តិ បង្ក​ការភ្ញាក់ផ្អើល ប្តឹង​សមត្ថកិច្ច ឲ្យ​ចុះទៅពិនិត្យ​៕

W 1101A25 W 1101A23 W 1101A24

Loading...