លោក នាង សុ​ខុ​ម មេ​​គ​យ​​ច្រ​ក​បា​ក់​​ដៃ បិទ​ភ្នែ​ក​​​​​ឲ្យ​​​ឈ្មួញ នាំ​ចូ​ល​​​ទំ​​និ​​ញ​ខុ​ស​ច្បា​ប់ និ​ង​ប​​ង់​​ព​ន្ធ​​មិ​ន​​គ្រ​ប់ ប្រ​មូ​ល​​លុ​យ​​អភិ​វឌ្ឍ​ន៍​​ ​មុខ​តំ​ណែ​ង​
​ដោយ វត្តភ្នំ ម៉ោង 11:33
ថ្ងៃទី7 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​ខេត្តតាកែវ ៖ ទូកប៉ុ​ក​ចា​យ​​ធំៗ ចំ​ណុះ​រា​ប់​​តោន បាន​ដឹ​កទំនិ​ញ ខុ​ស​ច្បាប់ និង​​បង់ព​ន្ធ​មិ​ន​​គ្រប់ មក​ពី​​ប្រទេ​ស​​វៀត​ណា​ម ចូល​តា​ម​ច្រក​ទ្វារ​​ដែនទឹ​ក ព្រែ​ក​បា​ក់ដៃ ព្រំដែន​​កម្ពុ​ជា​-​វៀ​តណា​ម ស្ថិត​នៅ​​ឃុំ​គោ​ក​ធ្លក ស្រុក​​អង្គរ​បុរី ខេ​ត្តតាកែវ​យ៉ាង​ប្រសេចប្រសាច គេ​មិនដែល​ឃើញ លោក នាង សុខុម ប្រធានការិយាល័យ គយ​និងរ​ដា្ឋ​ករ ច្រក​បាក់ដៃ ធ្វើការ​ត្រួតពិនិត្យ ឬ​បង្ក្រាប យក​ស្នាដៃ​បង្អួត​ថ្នាក់លើ ម្តងណា​ឡើយ នាំ​ឲ្យ​មានការ​សង្ស័យថា ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ គឺជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​របស់​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ច្រើន​ឆ្នាំ​មកហើយ​។​

​អាជីវករ និង​អ្នកជំនួញ​តូចតាច បាន​ឲ្យ​ដឹងថា នៅ​ច្រក​បាក់ដៃ ឈ្មួញ​ធំៗ​នាំចូល​ទំនិញ តាម​ទូក​ប៉ុកចាយ​ដែលមាន​ចំណុះ រាប់សិប​តោន ក្នុង​ទូក ១​គ្រឿង ចូល​ចត ក្នុងស្រុក​អង្គរបុរី​។ ទំនិញគេចពន្ធ​ទាំងនោះ មានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង មេស្រា ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់ ដែក និង​ត្រី​ជាដើម​។ ប្រភព​បាន​ខ្សិ​ប​ខ្សៀវ​ថា ការ​នាំចូល​ទំនិញ តាម​ច្រក​បាក់ដៃ ឈ្មួញ​បង់ពន្ធ​មិន​ដល់ ៣០​ភាគរយ​ផង​ទេ ហើយ​ទំនិញ​ខ្លះ គេចពន្ធ​ទាំងស្រុង​តែម្តង ដោយ​ឈ្មួញ​គ្រាន់តែ បង់លុយ ឲ្យ​ជំនាញ​គយ តាម​ការ​ព្រមព្រៀងគ្នា​។ 

​អាជីវករ​តូចតាច​មួយចំនួន ដែល​នាំ​ទំនិញ ចូល​តាម​ច្រក​បាក់ដៃ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ ប្រចាំ​ច្រក​នេះ បាន​គាបសង្កត់ ជំរិត​យកលុយ​ពី​ពួកគាត់ តាម​អំពើ​ចិត្ត ដោយ​ពុំមាន ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ មេ​គយ​ច្រក​បាក់ដៃ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញគេចពន្ធ ចូល​តាម​ទូក ដែលមាន​ចំណុះ រាប់សិប​តោន ធ្វើ​ឲ្យ​រដ្ឋ ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ករណី ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ឡើងវិញ​ផង ដើម្បី​កុំ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ តទៅទៀត​។​

​ដោយឡែក កម្លាំង​គយ​ចល័ត របស់​អគ្គនាយកដ្ឋាន ធ្លាប់​បង្ក្រាប​ចាប់​ឃាត់ រថយន្ត​ដឹកទំនិញ​មិន​ប្រក្រតី របស់​ក្រុម​ឈ្មួញ ដែល​នាំចូល​តាម​ច្រក​បាក់ដៃ ជា​ញឹកញាប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​បង់ពន្ធ​តាមច្បាប់ ប៉ុន្តែ​មន្ត្រី​គយ​ពុករលួយ ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ មិនដែល​មានទោស​ពៃរ៍ ឬ​ត្រូវបាន​ដាក់ពិន័យ ម្តងណា​ឡើយ​។ សូម​រំលឹកថា ជំនាញ​គយ និង​សមត្ថកិច្ច ប្រចាំ​ច្រក​បាក់ដៃ ក៏​ធ្លា​ក់បាន​សើម​មាត់ ពី​ការនាំចេញ​ឈើ​ប្រណីត និង​សត្វព្រៃ ទៅ​ប្រទេស​វៀតណាម គួរ​ឲ្យ​កត់​ស​ម្កាល់​ផងដែរ ហើយ​ឈ្មួញ​ធំៗ ដែល​រកស៊ី​ដឹកទំនិញ តាម​ច្រក​នេះ សុទ្ធតែ​ស្គាល់ចិត្ត និង​ចេះ​ចែករំលែក ផលប្រយោជន៍ ឲ្យ​មន្ត្រី​គយ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​៕

WAT-0608L W 0701A01

Loading...