លោក កែវ វណ្ណ​ឌី មេ​​គយ​​ច្រ​ក កំ​ព​ង់​​ព​ពិ​ល ល្បី​ខាង​​​​គៃ​​​​បំ​​​បា​​​ត់​​​​ចំ​​ណូ​​ល​​​ព​​ន្ធ​និ​​ង​​​ជួយ​​ស​ម្រួ​ល ឲ្យ​​ឈ្មួញ​​នាំ​ចូល​​ទំ​​និញ តា​មរ​បៀ​ប​ឡាំ​សាំ​
​ដោយ វត្តភ្នំ ម៉ោង 08:12
ថ្ងៃទី6 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​ខេត្តតាកែវ ៖ ម​ន្ត្រី​​តូចតា​ច បាន​​ទម្លា​យ​ឲ្យ​​ដឹ​ង​ថា លោ​ក កែវ វណ្ណ​ឌី ប្រធា​ន​ការិ​យា​ល័​យ​​គ​យ និង​​រដ្ឋាករ ប្រ​ចាំ​​ច្រ​កព្រំ​ដែន កំ​ពង់​​ពពិ​ល ស្ថិ​ត​ក្នុង ស្រុក​​បុរី​ជ​ល​សារ ខេត្ត​តា​កែវ កំពុ​ង​ត្រូ​វប៉ាន់ យ៉ាង​ខ្លាំ​ង ក្នុង​ការ​​ប្រមូ​ល​ ​លុយ​​ច្រក​​ហោ​ប៉ៅតាមរយះ​ការឃុបឃិត បិទ​ភ្នែក​ឲ្យ​ឈ្មួញ ដឹកជញ្ជូន​ទំនិញ មកពី​ប្រទេស វៀតណាម ក៏ដូចជា ការនាំចេញ​ស្រូវ ហើយ​ជា​ញឹកញយ លោក កែវ វណ្ណឌី ក៏បាន​ទទួលផល​ប្រយោជន៍ ពី​ការចេញ​ឈើ​ខុស ច្បាប់​ផងដែរ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ទំនិញ​ភាគច្រើន បង់ពន្ធ​មិន​គ្រប់ និង​ការដឹក​ស្រូវ​ចេញ ត្រូវ​បង់ប្រាក់ ក្រៅច្បាប់ ជូន​លោក កែវ វណ្ណឌី ទៅតាម​ការតម្រូវ របស់​ជំនាញ​គយ ជាពិសេស ការឃុបឃិត​ឲ្យ ក្រុម​ឈ្មួញ ដឹក​ដែក ស៊ីម៉ង់ត៍ និង​ទំនិញគេចពន្ធ មួយចំនួនទៀត តាម​សា​ឡង់​ធំៗ ឆ្លងកាត់​ប្រឡាយ​០១ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ទ្រាំង និង​ស្រុក​បុរី​ជលសារ គឺ​ក្រុម​ឈ្មួញ ត្រូវតែ​បង់ប្រាក់ ជូន​លោក កែវ វណ្ណឌី ដើម្បី​ចៀសផុត ពី​ការរំខាន​។ លោក កែវ វណ្ណឌី មាន​ជំនាញ​ក្នុងការ គៃបំបាត់​ចំណូល​ពន្ធ និង​ជួយ​សម្រួល ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញ តាមរបៀប​ឡាំសាំ ដែល​គេ​សំដៅ​ទៅលើ ការបង់ពន្ធ​មិន​គ្រប់ ដោយ​គ្រាន់តែ បង់លុយ​ក្រោម​តុ ឲ្យ​ជំនាញ​គយ​។​

​ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន អម​សងខាង​ប្រឡាយ​០១ បាន​និយាយថា រថយន្ត​ធំៗ ដឹក​ដែក ស៊ីម៉ង់ត៍ ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​ប៉ះពាល់ ដល់​សុខភាព របស់​ពួកគាត់​។ ទំនិញ​ទាំងនោះ ត្រូវ​ប្រជាពលរដ្ឋ អះអាងថា ជា​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​ឈ្មួញ​ធំៗ ដែលមាន ទំនាក់ទំនង​ល្អ ជាមួយ​លោក កែវ វណ្ណឌី​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក កែវ វណ្ណឌី ឈរជើង​នៅ​តំបន់​នោះ យូរ​ឆ្នាំ​មកហើយ មិនដែល​ផ្លាស់ប្តូរ ទៅណា​ទេ ព្រោះ​គាត់​មាន ជំនាញ​រកលុយ ដើម្បី​ទប់​តំណែង តាមរយះ អំពើពុករលួយ​ដុះ​ស្លែ នៅ​ច្រក​កំពង់​ពពិល នៃ​ស្រុក​បុរី​ជលសារ​៕

W 0701N W 0701N1

Loading...