ដើម​ឈើ​​​ធំៗ៤​​ដើ​ម ត្រូវ​​នា​​យ​ក​​​សា​​​លា​​គ​​រុ​​កោ​​​ស​​ល្យ ខេត្ត​កំព​ង់​ឆ្នាំង លក់​ឲ្យ​​ឈ្មួញ​​កា​​ប់​​រំលំ ​ស្រេ​ច​តែ​ចិ​ត្ត លោ​ក​​គ្រូ​​អ្ន​ក​គ្រូ ផ្ទុះ​​ប្រ​តិក​ម្ម​
​ដោយ វត្តភ្នំ ម៉ោង 15:42
ថ្ងៃទី4 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​ខេត្តកំពង់ឆ្នាំង ៖ លោ​កគ្រូ​​អ្នក​គ្រូ នៅក្នុ​ង​សា​លា គោ​រុ​​កោ​សល្យ និង​​វិ​ក្រិ​ត​​ការ ខេត្ត​កំព​ង់ឆ្នាំ​ង មានប្រ​តិ​កម្ម និង​មិ​ន​ពេ​ញ​ចិត្ត ចំពោះ​​ស​ក​ម្ម​ភាព ដែល​​លោកនាយក​​សាលា បាន​​លក​ដើម​ឈើ​​ធំៗ និង​​មាន​អា​យុ​កាល រាប់​រយ​ឆ្នាំ នៅ​ក្នុង​សាលា ទៅអោយ​ឈ្មួញ កាប់​និង​ដឹក​ចេញ ដោយ​មិនបាន ពិគ្រោះ​យោបល់ ជាមួយ​លោកគ្រូ​អ្នកគ្រូ នៅក្នុង​សាលា នោះឡើយ ។ 

​លោកគ្រូ​អ្នកគ្រូ មួយចំនួន​ដែល បំរើកា​រងារ នៅក្នុង​សាលា គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ឆ្នាំង ដែលមាន​ប្រតិកម្ម ក្នុង​រឿង​ខាងលើនេះ បានអោយដឹងថា ដើម​ចាមរី​ធំៗ ចំនួន ៤​ដើម និង​មាន​អាយុកាល រាប់រយឆ្នាំ​មក​នោះ ត្រូវបាន​លោកនាយក សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ឆ្នាំង លក់​ទៅអោយ​ឈ្មួញ អារ​និង​កាប់​ដឹកជញ្ជូន ចេញ​លើក​ទី​១ ថ្ងៃទី​៤ ធ្នូ បន្ត​ដល់​ថ្ងៃទី​៣១ ធ្នូ ២០១៧ កន្លងទៅ ដោយ​មិនបាន ពិគ្រោះ​យោបល់ ជាមួយ​លោកគ្រូ​អ្នកគ្រូ នៅក្នុង​សាលា​នោះឡើយ គឺ​សម្រេច​ដោយ​ខ្លួនឯង ហើយក៍​ត្រូវបាន លោកគ្រូ​អ្នកគ្រូ ធ្វើការ​តវ៉ា ។ 

​នាយក​សាលា គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ឆ្នាំង លោក ហ៊ូ ភា​រិន្ទ បានអោយដឹង តាមរយះ​ទូរ​សព្ទ័​ថា ពាក់​ព​ន្ធ័​និង​ការ ចោទប្រកាន់​ខាងលើនេះ មិនមាន​ការពិត​នោះទេ លោក​សូម​ច្រានចោល រឿង​ដែលថា លោក​មិនមាន​ការប្រជុំ ជាមួយ​លោក​គ្រួ​អ្នកគ្រូ គឺ​លោក​បាន​បង្កើត គ​ណះ​កម្ម​ការត្រឹមត្រូវ ដើម្បី​កាប់​ដើមឈើ មាន​អនុប្រធាន មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត ប្រជុំ​តាំងពី​ថ្ងៃទី​១៦ ធ្នូ មកម្ល៉េះ ខ​ណះ​ដើមឈើ​ធំៗ ខាងលើ គ្របដណ្តប់ គង​មកលើ​អាគា ដែលជា​ផលប៉ះពាល់ ហើយ​ចំណុច​នោះ ត្រូវធ្វើ​ផ្លូវ​បេតុង មួយ​ខ្សែរ​ផង និង​មិនមាន ការលក់ដូរ​នោះទេ​។  

​អនុប្រធាន​មន្ទីរ អប់រំ យុវជន​និង​កីឡា ខេត្តកំពង់ឆ្នាំង លោក ញ៉ែម សាវ៉ាត  បានអោយដឹងថា លោក​បានដឹង នៅពេល​ដែលមាន ផ្ទុះ​រឿងនេះ​ឡើង ទើប​លោក​បាន​បានឃើញ របាយការណ៍ និង​កំណត់ហេតុ​ប្រជុំ យកមក​ជូន​លោក តែ​ការកាប់​ដើមឈើ​ធំៗ ទាំង ៤​ដើម នៅក្នុង​សាលា គរុកោសល្យ និង​វិ​ក្រិត​ការ មិនបាន​ទាំង​សុំ​ការអនុញ្ញាតិ ពី​មន្ទី​អប់រំ​យុវជន និង​កីឡា នោះឡើយ​។ យោងតាម​ប្រភព​មួយ បាន​បង្ហើប​អោយដឹងថា កិច្ចប្រជុំ​ថ្ងៃទី​៤ មករា ២០១៧ នាយក​សាលា គរុកោសល្យ ខេត្តកំពង់ឆ្នាំង បាន​រង​ការស្តីបន្ទោស ពី​មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្តកំពង់ឆ្នាំង ថា ១-​ការកាប់​ដើមឈើ មួយ​ទាំងមូល នៅក្នុង​សាលា អភិបាលខេត្ត​កំពង់ឆ្នាំង មិនបាន​ដឹង ២-​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត មិនបាន​ដឹង ៣-​អាជ្ញាធ​ប៉ុស្តិ៍​រដ្ឋបាល ពាក់ព័ន្ធ​មិនបាន​ដឹង​។​

​ប្រភព​ខាងលើ​ដដែល មិនបាន​បញ្ជាក់ ពី​ការលក់ ដើម​ច​ន្ទ័​គី​រី​ធំៗ ទាំង ៤​ដើម នៅក្នុង​សាលា​នោះ​ថា បាន​ប្រាក់​ប៉ុន្មាន​ទេ​? ហើយ​ថវិកា ដែល​បានមក ពី​ការលក់ ដើមឈើ​ធំៗ​នោះ មិនដឹង​យក ទៅខាង​ណា​ដែរ ? ។ ពាក់​ព​ន្ធ័ និង​ករណី​ខាងលើនេះ លោកគ្រូ​អ្នកគ្រូ ដែល​បំរើ​ការងារ នៅក្នុង​សាលា គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ឆ្នាំង សូម​ធ្វើការ​អំពាវនាវ ដ៍​ទទូច​ដល់ រដ្ឋមន្ត្រីក្រសួង​អប់រំ ក៍​ដូចជា​អភិបាល ខេត្តកំពង់ឆ្នាំង  មេត្តា​មាន​វិធានការ​បន្ទាន់ លើ​នាយក​សាលា គរុ​កកោស​ល្យ និង​វិ​ក្រិត​ការ​ខេត្ត លោក ហ៊ូ ភា​រិន្ទ ដែល​បាន​ដែល​បាន យក​តួនាទី ចាត់ចែង​ធ្វើ​អ្វីៗ នៅក្នុង​សាលា មិនដែល​សាកសួរ និង​ពិគ្រោះ​យោបល់ ជាមួយ​លោក​គ្រួ​អ្នកគ្រូ  ធ្វើ​ស្រេច​តែ​ចិត្ត  សូម្បីតែ​មន្ទីរ មិនបាន​ដឹងផង និង​នៅមាន​រឿង មិន​ប្រក្រតី ជាច្រើន​ទៀត​៕ ដោយ ទេ​ពក​ង្រី​

W 0401B W 0401B1 W 0401B2 W 0401B3 W 0401B5

Loading...