ចែ មុំ ហៅ​​ម៉ា​ប់ អា​ង​ខ្ន​ង​​សា​ច់​ញា​តិ ជា​​​ម​ន្ត្រី​​ប៉េ​អឹ​ម ដឹ​ក​ជ​ញ្ជូន​​ឈើ យ៉ា​ង​​ក​ក្រើ​ក​​ដី ចេ​ញ​ទៅ​​ល​ក់​​ឲ្យ ឈ្មួញ​​វៀត​ណា​ម តា​ម​​ស្រុក​​ស្នួល​
​ដោយ វត្តភ្នំ ម៉ោង 15:27
ថ្ងៃទី26 ខែDecember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តក្រចេះ ៖ មេ​ឈ្មួ​ញ រក​ស៊ី​ដឹ​ក​ជញ្ជូន ឈើ​ប្រ​ណី​ត​​ខុស​ច្បាប់ ដែល​មាន​​ឥទ្ធិព​​ល​ម្នាក់ នៅ​ក្នុង​​ខេ​ត្ត​ក្រចេះ ដែល​សម​ត្ថ​កិច្ច​​ជំនាញ ពាក់​ព័ន្ធ មិន​​​ហ៊ាន​​ប​ង្ក្រាប ថែម​ទាំង​សម្រួល បើក​ផ្លូវ​អោយ​​មេ​​ឈ្មួញ​ម្នា​ក់​នេះ ដឹក​ឈើ​​ដោ​យ​​រលូន មាន​ឈ្មោះ មុំហៅ​​ចែ​​ម៉ា​ប់ តែងតែ ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ តាម​រថយន្ត សាំ​យ៉ុង យ៉ាង​អនាធិបតេយ្យ ចេញពី​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ឆ្ពោះទៅ ស្រុក​ស្នួល និង​បន្ត​នាំ​ឆ្ពោះ ទៅ​ប្រទេស វៀតណាម​។​

​ប្រភព​បាន​ឲ្យ​ដឹងថា សកម្មភាព ដឹកជញ្ជូន​ឈើ ខុសច្បាប់ ឈ្មោះ មុំ ហៅ​ចែ​ម៉ាប់ ជា​ឈ្មួញ​មានអំណាច នៅ​ភូមិ​អន់ដែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ បាន​ប្រមូល​ទិញ ពី​តំបន់​ផ្សេង ដឹកជញ្ជូន​តាម​ទូក យកមក​ស្តុក​ទុក នៅក្បែរ​វត្ត​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី រួច​ស្ទួ​ច ដាក់​រថយន្ត ដឹកឈើ​ឆ្លងកាត់ ក្រុង​ក្រចេះ ឆ្ពោះទៅ​ស្រុក​ស្នួល និង​បន្តទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​រលូន ព្រោះ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ខេត្តក្រចេះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ជួយ​សម្រួល បើកផ្លូវ​។​

​ជាធម្មតា រថយន្ត​សាំ​យ៉ុង ដឹកឈើ របស់​ចែ មុំ ហៅ​ម៉ាប់ ចេញពី​ទីតាំង​ស្តុក នៅ​ចំណុច​ខាងលើ ដែល​ស្ថិត​នៅក្បែរ សង្កាត់រដ្ឋបាល​ព្រៃឈើ ថ្ម​គ្រែ ដឹក​ជ​ញ្ជ​ន​ឆ្លូង​កាត់ តាម​ស្នាក់ការ មន្ត្រី​ជំនាញ ជា​ហូរហែរ នៅពេលដែល មន្ត្រី​និង​សមត្ថកិច្ច អង្គុយចាំ រាប់​ក្បាល​ឡាន យកលុយ​។ បើតាម​ការលើកឡើង ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ចែ​មុំ មានអំណាច ខ្លាំងណាស់ ក្នុង​ខេត្តក្រចេះ ដោយសារ​គាត់ មាន​ខ្នងបង្អែក​ធំ នៅ​ពីក្រោយ គឺ​លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ គ្មាន​នរណា​ហ៊ាន​ក្អក​ទេ​៕

P 2612C8 P 2612C2

Loading...