ឧក​ញ៉ា អ៊ឹ​ង ប៊ុ​ន​​ចិន​ មា​ន​អំ​ណា​ច​​ដឹក​​ឈើ ចេ​ញ​ពី​ចំ​ណុ​ច​​អូរ​​ព្រះ ឆ្លង​ទៅ​​វៀ​ត​ណា​ម ​តា​ម​​ច្រ​ក ត្រ​ពាំ​ង​​ស្រែ​​-​វ៉ា​​លឺ គ្មា​ន​​នរ​ណា​​ហ៊ា​ន​​ក្អក​
​ដោយ វត្តភ្នំ ម៉ោង 13:39
ថ្ងៃទី25 ខែDecember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តស្ទឹងត្រែង ៖ បទ​ល្មើ​ស ដឹក​ជញ្ជូន​​ឈើ ល្មើស​ច្បាប់ ឆ្លង​ទៅ វៀត​ណាម កំពុ​ង​កើត​ឡើង យ៉ាង​​គគ្រឹ​កគ​គ្រេង មា​ន​​ទាំង ពា​ក់ក​ណ្តាល ស្រ​ប​ច្បាប់ និង​​គ្មាន​​ច្បាប់ ដោយ​ក្រុម​​ឈ្មួញ ប្រើ​​ប្រ​ភេទ ឡាន​​យី​​ឌុប ជា​ម​ធ្យោ​បាយ ដឹកជ​ញ្ជូន មិនដែ​ល​​មាន ការបង្ក្រាប​ទេ ហ​ងើយ​បច្ចុប្បន្ននេះ លោក​ឧកញ៉ា​ម្នាក់ បាន​ក្លាយជា មេ​ឈ្មួញ​ដឹកឈើ ចេញពី ចំណុច​អូរ​ព្រះ ឆ្លងទៅ​វៀតណាម តាម​ច្រក ត្រពាំង​ស្រែ​-​វ៉ា​លឺ ដោយ​គ្មាន​នរណា ហ៊ាន​ក្អក​។​

​ជាក់ស្តែង ថ្មីៗ​នេះ​មាន មេ​ឈ្មួញ រកស៊ី​ឈើ ម្នាក់​ទៀតហើយ គឺ​ឧកញ៉ា អ៊ឹង ប៊ុន​ចិន បាន​ប្រមូល​ទិញ​ឈើ មកពី​គ្រប់ទិសទី រួច​យកមក ប្រមូល​ទុក នៅ​ម្តុំ​អូរ​ព្រះ ឃុំ​អូ​គ្រៀង ស្រុក​សំបូរ បន្ត​ដឹកជញ្ជូន ទៅ​វៀតណាម តាម​ច្រក ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​គគ្រឹកគគ្រេង​។ ឧកញ៉ា អ៊ឹង ប៊ុន​ចិន ល្បីឈ្មោះ ខាងមុខ​របរ ជំនួញ​ឈើ យូ​មកហើយ ក្រៅពី​ទិញ​ឈើ ពី​ខាងក្រៅ អូស​ចូល​ក្រុមហ៊ុន គាត់​ក៏​ជា​អ្នកជំនាញ ចេញមុខ​រត់ការ ការដឹកជញ្ជូន​ឈើ ដ៏​មានអំណាច ផងដែរ​៕

P 2512B3

Loading...