លោក វិសា​ល ប្រ​មូ​ល​​ទិ​ញ​​ឈើ​ប្រ​ណិ​ត ដឹ​ក​​ឆ្លង​ដែ​ន​​ទៅ​​វៀត​ណា​ម យ៉ា​ង​រលូ​ន ដោ​យ​​ជ្រ​ក​​​ក្រោ​ម​អា​ជ្ញា​ប័​ណ្ណ របស់​​ក្រុ​ម​ហ៊ុ​ន ម៉ា​ន់​​យ៉ា​ង​​ខេ​
​ដោយ វត្តភ្នំ ម៉ោង 10:36
ថ្ងៃទី19 ខែDecember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តរតនគិរី ៖ ប្រភព​​បាន​​ឲ្យ​ដឹ​ង​ថា កាល​ពី​ថ្ងៃ​ទី​​១៨ ខែ​ធ្នូ ឆ្នាំ​២០​១៧ ឈ្មួញ​​ឈើ​​ដ៏​ធំ ប្រចាំ​ខេត្ត​រត​នគិ​រី ដែល​​ប្រើ​ប្រាស់ ឈ្មោះ ក្រុម​ហ៊ុន​​ទ្រី​​ភាព ជា​ខែ​ល គឺ​​លោក វិសាល បាន​ស​ម្រុក ប្រមូល​ទិ​ញ​ឈើ​ យ៉ា​ង​គគ្រឹក​គគ្រេ​ង ក្នុង​​គោល​ដៅ ដឹ​ក​​ឆ្ពោះទៅកាន់ ប្រទេស​វៀតណាម​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ឈើ​ប្រភេទ​នាងនួន និង​ប្រណិត ប្រមាណ ៥ រថយន្ត​យី​ឌុប ត្រូវបាន​គេ​ដឹក​ចេញ ពី​ខេត្តស្ទឹងត្រែង យកទៅ​ទុក នៅក្នុង​ចំការ ដូងប្រេង ក្បែរ​គល់ស្ពាន ស្រែ​ពក មុននឹង​បញ្ជូន យកទៅ​ទុក ក្នុង​ឃ្លាំង នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី នាពេល​យប់ បន្ត​ចាំ​ឱកាស បង្ហួស​ទៅ វៀតណាម​។ តាម​ប្រភព​ថា ការប្រមូលទិញ​ឈើ ដោយ​ឈ្មោះ វិសាល នេះ​គឺ​ស្ថិតក្រោម អាជ្ញាប័ណ្ណ របស់​ក្រុមហ៊ុន ម៉ាន់​យ៉ាង​ខេ ហើយ​លោក វិសាល បាន​នាំ​ឈើ​ចេញទៅ​កាន់ ប្រទេស​វៀតណាម ជាច្រើន​ឡាន ក្នុង​មួយ​ជើងៗ​៕

P 1912

Loading...