មានតែ​បញ្ជី​ឈ្មោះ អ្នកកាសែត ដែល​យកលុយពី​សង្វៀន ជល់​មាន់ នៅ​អរិយ​ក្សត្រ​
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី7 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ ក្រោ​យ​ប្រ​តិ​បត្តិ​ការ បង្ក្រាប​​ស​ង្វៀន ជល់​​មា​ន់​​ដ៏​ធំ​​មួយ កាល​ពី ថ្ងៃ​ទី​០៤​ ខែ​ធ្នូ ឆ្នាំ​២០​១៧ នៅ​ភូ​មិ​ខ្សា​ច់ ឃុំ​អ​រិយ្យ​​ក្ស័​ត្រ ស្រុក​​ល្វាឯ​ម ខេត្តក​ណ្តា​ល សមត្ថ​កិច្ច​នគរបា​ល ខេត្តក​ណ្តា​ល បានប​ង្ហា​ញ នាម​​ប​ណ្ណ័ និង​​លិខិត​​ឧ​ទ្ទេស​នាមរបស់​អ្នកកាសែត ដែល​រកឃើញ នៅក្នុង​ទូរ​រក្សា​ឯកសារ របស់​មេការ សង្វៀន​ជល់​មាន់ រហូតដល់ ១៥៧​រូប ហើយ​បាន ធ្វើបញ្ជី​នេះ ភ្ជាប់​ជាមួយ សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត តាម​នីតិវិធី​។ 

​ទន្ទឹមនឹងនេះ ក្រុមអ្នកកាសែត និង​សាធារណជន ក៏បាន​ទទូច ឲ្យ​លោកស្នងការ នគរបាល ខេត្តកណ្តាល បង្ហាញ​បញ្ជី​ឈ្មោះ មន្ត្រី អាជ្ញាធរ និង​សមត្ថកិច្ច ដែល​ទៅយក​លុយ ប្រចាំខែ នៅ​សង្វៀន​ជល់​មាន់ នោះ​ផងដែរ ព្រោះ​គេ​ដឹងថា ទីតាំង​បន​ល្បែង ដ៏​ធំ​នោះ បើក​ដំណើរការ រាប់​ឆ្នាំ​មកហើយ ទាល់​តែមាន​បញ្ជា ពី​ប្រមុខ​រាជរដ្ឋាភិបាល ទើប​ចុះទៅ​បង្ក្រាប​។ 

​ទាក់ទិន​ករណីនេះ លោកស្នងការ អ៊ា​វ ចំរើន បាន​បញ្ជាក់ថា រាល់​វត្ថុតាង ដែល​ដកហូត យកបាន ពី​កន្លែងកើតហេតុ នគរបាល​យុ​ត្តិ​ធ​ម៍ ដាច់ខាត​ត្រូវបញ្ជូន ទៅ​អយ្យការ និង​ចៅក្រម ជា​ចាំបាច់ ព្រោះនេះ​ជា កាតព្វកិច្ច របស់​នគរបាល យុ​ត្តិ​ធ​ម៍​។ សូម​បងប្អូន កុំ​យល់ច្រឡំ ទៅ​ប្រការ​ណាមួយ ផ្សេង​ពីនេះ ឲ្យ​សោះ​៕ 

24774862_1337840736345458_2364436089329562162_n24852672_1337840883012110_6988993100435845232_n24796403_1337840956345436_2419383363306530242_n24177202_1337840939678771_7768805425402213066_n24775048_1337840903012108_8734332405997913134_n24775222_1337840976345434_6546277172649972132_n

Loading...