ជាងសំណង់ ២​នាក់ ត្រូវ​ឡាន​បុក របួស ២​នាក់ នៅ​ផ្លូវ​ចូល​រមណីយ៍ដ្ឋាន ក្បាលឆាយ​
​ដោយ វត្តភ្នំ ម៉ោង 08:23
ថ្ងៃទី7 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរស ២​​នាក់ បាន​​រងរ​បួស ធ្ង​ន់​​ស្រាល ដោ​យ​សារ រថ​យន្ត​​បើក​​បុក ពេល​​កំ​ពុង ជិះ​ម៉ូ​តូឌុ​ប​គ្នា កា​លពី​វេ​លា​​ម៉ោង ៩​និ​ង​៣​០ នា​ទី​យ​ប់ ថ្ងៃ​ទី​០៦ ខែ​ធ្នូ ២០១៧ នៅតា​​ម​ប​ណ្តោយ ផ្លូវជា​តិ​លេ​ខ​៤ ត្រង់​ចំណុច មុខ​​ផ្លូវ​​ចូល រម​ណី​យ៍ដ្ឋាន ក្បាលឆាយ ក្នុងភូមិ​១ សង្កាត់​១ ក្រុង​និង​ខេត្ត ព្រះសីហនុ ។ 

​សមត្ថកិច្ច បាន​បញ្ជាក់ថា  រថយន្ត​បង្ក ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ 2B 6309 បើកបរ​ដោយ ឈ្មោះ ម៉ែន សារឿន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ ក្រុមទី​២១ ភូមិ​៣ សង្កាត់​៣ ក្រុង​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី ក្រុងព្រះសីហនុ ឆ្ពោះទៅ ក្បាលឆាយ​។  ពេលមកដល់ ចំណុចកើតហេតុ  រថយន្ត​ក៍បាន បុក​ជាមួយ ម៉ូតូ   ម៉ាក YAMAHA RC ពណ៌​ខ្មៅ លាយ​លឿង គ្មាន​ស្លាក​លេខ មាន​ទិសដៅ​បញ្ច្រាស​គ្នា​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ភាគី​ខាង​ម៉ូតូ ជិះ​គ្នា ០២​នាក់ បើកបរ​ដោយ ឈ្មោះ មាស វ៉ាន់​ថន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ កម្មករសំណង់ នៅ​កោះក្របី និង​អ្នករួមដំណើរ ឈ្មោះ ឡុង ចាន់​ធឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ កម្មករសំណង់ នៅ​កោះក្របី អ្នក​ទាំង​០២ មាន​ទីលំនៅ ភូមិ​១ ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលអោយ អ្នកបើកបរ​ម៉ូតូ របួសធ្ងន់ ចំណែក​អ្នករួមដំណើរ របួសស្រាល ត្រូវ​បញ្ជូនទៅ សង្គ្រោះ​នៅ គ្លីនិក​៨៨៨៕

P 0712A1 P 0712A P 0712A2

Loading...