ស្នងការ​ បញ្ជា​ឲ្យ​វាយខ្នោះបុរស​ម្នាក់ ​ដែល​ចូល​លួច​មាន់​ ធ្លាប់ជល់ឈ្នះ ៥​ពាន់​ដុល្លា​
​ដោយ វត្តភ្នំ ម៉ោង 15:24
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​ម្នា​ក់ ដែល​​ថ្លើម​ធំ ហា៑​ន​ចូ​ល​លួច​​មាន់ ត​ម្លៃ​រា​ប់ពា​ន់​​ដុល្លា នៅក្នុ​ង​បរិ​វេណ ​​ស្នង​​ការ​ដ្ឋាន នគ​រ​បា​ល ខេត្ត​ក​ណ្តា​ល ត្រូ​វ​លោ​កស្ន​ង​ការ អ៊ា​វ ចំ​រើន    បញ្ជារ​​អោយ​ក​ម្លាំង កា​រិ​​យា​ល​​យ័ ព្រហ្ម​ទណ្ឌកំ​រិ​ត​ស្រា​ល នៃ​ស្ន​ងកា​រដ្ឋា​នន​គរបាល ខេត្តកណ្តាល ចាប់វាយ​ខ្នោះ នៅ​ហាង​លក់​បាយ ជាប់មាត់​ស្ទឹង ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​ជ​នស​ង្ស​យ័ មានឈ្មោះ ឡេង ភេទ​ប្រុស មាន​ទីលំនៅ ស្រុក​ស្អាង ខេត្តកណ្តាល បាន​លបចូល លួច​មាន់ ជា​វត្ថុតាង ដែល​សមត្ថកិច្ច នគរបាល ខេត្តកណ្តាល បង្ក្រាប កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីតាំង ប្រជល់មាន​ដ៍​ធំ នៅ​ភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ស្រាប់តែ​នៅ​យប់ ថ្ងៃទី​០៥ ជ​នស​ង្ស​យ័ ឈ្មោះ ឡេង បាន​ចូល ទៅ​លួច​មាន់ នៅក្នុង​ស្នងការដ្ឋាន ចំនួន ០១​ក្បាល ដែល​ធ្លា​ប់​ជល់​ឈ្នះ បាន​លុយ ៥​ពា​ន់​ដុល្លា រួច​បាន​យកទៅលក់ អោយ​ម្ចាស់​មាន់ ជា​ថៅកែ​កាប់​ជ្រូក នៅ​ខណ្ឌ​ច្បារអំពៅ ទើប​សមត្ថកិច្ច ស្រាវជ្រាវ ចាប់វាយ​ខ្នោះ ជ​នស​ង្ស​យ័ នៅក្នុង​ហាង លក់​បាយ តែម្តង​៕

P 0612B4 P 0612B5

Loading...