សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង ឃាត់​ក្រុម​ម៉ូតូ ដែល​ត​ស៊ី​ម៉ាំង ខុស​បច្ចេកទេស បាន ៥​គ្រឿង​
​ដោយ វត្តភ្នំ ម៉ោង 15:54
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ ក្រុម​​ម៉ូតូ ដែល​​បំ​ពាក់ ឧ​ប​ករណ៍​​ខុស ល​ក្ខ​ណះ​​ប​ច្ចេក​ទេស បង្ក​​កា​ររំ​ខាន ដល់​ប​ងប្អូ​ន ប្រជា​ពល​រដ្ឋ នៅពេ​ល​​យប់ ត្រូវ​បាន​​ស​មត្ថ​កិច្ច ធ្វើ​ការ​​ឃាត់ខ្លួន នាំ​យក​មក​រក្សា​រ​ទុក នៅ​អធិ​ការ​ដ្ឋាន នគរ​បា​ល ក្រុង​​កំព​ង់​ឆ្នាំង ក្នុង​ប្រតិបត្តិការ កាលពី​វេលាយប់ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​គោលដៅ ចំនួន ២​កន្លែង ក្នុង​ក្រុង​កំពង់ឆ្នាំង​។ 

​សមត្ថកិច្ច នគរបាល ក្រុង​កំពង់ឆ្នាំង ដែល​ស្ថិតក្នុង ការបង្ក្រាប បាន​ឲ្យ​ដឹងថា ក្រុម​ម៉ូតូ ដែល​បំពាក់ ខុស​លក្ខ​ណះ បច្ចេកទេស តែងតែ​ធ្វើ​សកម្មភាព នៅពេល​យប់ ក្នុង​ក្រុង​កំពង់ឆ្នាំង បានធ្វើការ​ឃាត់ខ្លួន នាំយកមក ធ្វើការ​សាកសួរ នៅ​អធិការ នគរបាល ក្រុង​កំពង់ឆ្នាំង រួមមាន ១-​ឈ្មោះ ប៉ឹង ពីស ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅក្នុង ក្រុង​កំពង់ឆ្នាំង ២-​ឈ្មោះ ភោគ សំរាំង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅក្នុង ក្រុង​កំពង់ឆ្នាំង ៣-​ឈ្មោះ រស ចាន់​ធឿន ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅក្នុង ក្រុង​កំពង់ឆ្នាំង ៤-​ឈ្មោះ អ៊ូ សីឡា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ  ៥-​ឈ្មោះ ផាត់ ផល្លី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទាំង ២​នាក់ រស់នៅក្នុង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ 

​សមត្ថកិច្ច នគរបាល ក្រុង​កំពង់ឆ្នាំង ដែល​ស្ថិតក្នុង​ការបង្ក្រាប បាន​ឲ្យ​ដឹង បន្ថែមទៀតថា ក្រុមយុវជន ទាំង ៥​នាក់ ខាងលើនេះ ដែល​ម៉ូតូ​របស់ ពួកគេ​ជា​ម៉ូតូ បំពាក់​ខុស​លក្ខ​ណះ បច្ចេកទេស ដូចជា​បំពាក់ បំពង់​ស៊ី​ម៉ាំង​ប្រែ​ន បំពាក់​អំ​ពុល​ឡា​ហ្សែ ខ​ណះ​ដែល​គ្រឿង បំពាក់​ទាំងនេះ មិន​អនុញ្ញាតិ អោយប្រើ​ប្រាស់ ធ្វើ​ចរាចរណ៍ នៅតាម​ផ្លូវ​សា​ធា​រណះ នោះឡើយ នៅពេលដែល​ធ្វើអោយ មានការ​រំខាន ដល់​បងប្អូន ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ នៅពេល​យប់ ចាំង​ភ្នែក​និង​ពេល​ថ្ងៃ បង្ក​ការរំខាន​ផងដែរ​។ 

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ សមត្ថកិច្ច បានអោយដឹង បន្ថែមទៀតថា ករណីនេះ សមត្ថកិច្ច​ជំនាញ ធ្វើការ​ឃាត់ ម្ចាស់​មធ្យោបាយ ទាំងអស់ អោយធ្វើ​កិច្ចសន្យា បញ្ឈប់​ការប្រើប្រាស់​ម៉ូតូ ដែល​បំពាក់​ឧបករណ៍ ខុស​លក្ខ​ណះ បច្ចេកទេស ទាំងអស់ និង​តម្រូវអោយ​ដោះ​ចោល នៅមុខ​សមត្ថកិច្ច និង​ធ្វើការ ផាក​ពិន​យ័​តាមច្បាប់ និង​ធ្វើ​ការអប់រំ អោយ​ឈប់​ធ្វើ សកម្មភាប​បែបនេះ និង​បានប្រគល់​ម៉ូតូ ឲ្យ​ម្ចាស់​វិញ​ផងដែរ ៕ ដោយ ទេ​ពក​ង្រី​

P 0612B1 P 0612B2

Loading...