ប៉ូលិស​ខេត្តកំពង់ឆ្នាំង បង្ហាញមុខ​ជន​ប្រើប្រាស់​ថ្នាំញៀន ទ្រង់ទ្រាយ​ធំ លើក​ទី​២
​ដោយ វត្តភ្នំ ម៉ោង 14:40
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ សមត្ថ​កិច្ច​ន​គរបា​ល ខេត្ត​កំព​ង់​ឆ្នាំង បាន​ធ្វើការ​ប​ង្ហា​ញ​មុខ ក្រុម​​ជន​ស​ង្ស័យ ចែ​ក​ចាយ និង​​ប្រើ​ប្រាស់ គ្រឿង​ញៀន​ រួម​និ​ង​វត្ថុ​តា​ង ជា​ច្រើ​ន​ទៀត បន្ទាប់​ពី​ប្រ​តិបត្តិ​ការ ឃាត់ខ្លួ​ន​មុ​ខសញ្ញា ប្រើ​ប្រាស់​​ថ្នាំ​ញៀន ប្រុស​ស្រី​ចំនួន ២២​នាក់ និង​ថ្នាំញៀន ៦១​កញ្ចប់ នៅតាម​បណ្តា ក្រុង​និង​ស្រុក ទាំង​៣ ក្នុង​ខេត្តកំពង់ឆ្នាំង ។ 

​ការបង្ហាញ​មុខ ក្រុម​ជន​ស​ង្ស​យ័ ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន ជា​សា​ធារ​ណះ ខាងលើនេះ ត្រូវបាន​គេ​មើលឃើញ ជា​រឿង​ដែល​កម្រ  ហើយ​នេះ ក៍​ជា​លើក​ទី ២​ផងដែរ​។ ការដាក់​បង្ហាញ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​បរិវេណ ស្នងការ​នគ​បាល ខេត្តកំពង់ឆ្នាំង​។  ក្រុម​ជនសង្ស័យ ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន ទាំង ២២​នាក់ ខាងលើនេះ សមត្ថកិច្ច បាន​បើ​កិច្ចប្រតិបត្តិការ រយះពេល ២​ថ្ងៃ ដោយ​គិត ចាប់ពី​ថ្ងៃទី​៤ រហូតដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅក្នុង​ស្រុក​ទឹកផុស ស្រុក​រលាប្អៀ និង​ក្រុង​កំពង់ឆ្នាំង​។ 

​នៅក្នុង​កិច្ច ប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ច ដកហូត​បាន ថ្នាំញៀន ៦១​កញ្ចប់​ធំ និង​តូច ដាវ​៤ ជញ្ជីង​ថ្លឹង​ថ្នាំ​២ ម៉ូតូ ១០​គ្រឿង រួម​និង​ឧបករណ៍ បំរើ​ដល់​ការជក់ មួយចំនួន​ផងដែរ​។ សមត្ថកិច្ច បាន​ឲ្យ​ដឹង បន្ថែមទៀតថា ក្រុម​ជនសង្ស័យ ដែល​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ទាំង ២២​នាក់ ខាងលើនេះ គឺជា​មុខសញ្ញា​សកម្ម ក្នុងការ​ចែកចាយ និង​ជួញដូរ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ក្រុម​នេះ ធ្វើ​សកម្មភាព ស្ទើ​គ្រប់​ស្រុក​ក្រុង ក្នុង​ខេត្តកំពង់ឆ្នាំង ផងដែរ ។ ក្រោយពេល ធ្វើការ​បង្ហាញមុខ ជនសង្ស័យ​ទាំង ២២​នាក់ រួម​និង​វត្ថុតាង សមត្ថកិច្ច​គ្រោង និង​បញ្ជូនទៅ សាលាតំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​៕ ដោយ ទេ​ពក​ង្រី​

P 0612B P 0612B3

Loading...