ឡាន​បើក​បុក​អ្នកជិះ​ម៉ូតូ កណ្តាល​អ​ធ្រា​ត ស្លាប់ ២​នាក់ ហើយ​ដាក់​មេ​ប្រូច​បាត់​
​ដោយ វត្តភ្នំ ម៉ោង 10:24
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស​​ជន​ជាតិ វៀត​ណាម ២​​នាក់ បាន​​បោក​​ក្បាល​​និ​ង​ថ្នល់ ស្លា​ប់​​ក្នុង​​ថ្លុក​ឈាម និង​​ម្នាក់ទៀ​ត រងរ​បួស​​ធ្ងន់ ដោយសា​ រ​រថ​យន្ត មិន​​ស្គាល់​​ម៉ាក បើក​បុក​​ពី​ក្រោយ កាល​ពី​​វេលា រំល​ង​អធ្រា​ត្រ ឈាន​ចូល​​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០​១៧នៅតាម​បណ្ដោយ ផ្លូវ​បេតុង​លេខ​៣៦៩ ស្ថិត​ក្នុងភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រួចហើយ​រថយន្ត​បង្ក ក៏​បើក​គេច បាត់ស្រមោល​។​

​សាច់ញាតិ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ទី​១-​ឈ្មោះ សាក់​យី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ជនជាតិ វៀតណាម មានមុខ​របរ ជា​គ្រូបង្រៀន ស្នាក់​នៅលើ​ទូក ជាប់មាត់​ទន្លេ ក្នុង​សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ទី​២-​ឈ្មោះ យ៉ាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ជនជាតិ វៀតណាម មានមុខ​របរ ជាង​ម៉ូតូ ស្នាក់នៅ​ក្បែរ​គ្នា​។ ចំណែក ជនរងគ្រោះ ដែល​របួសធ្ងន់ មិន​ស្គាល់ អត្តសញ្ញាណ នោះទេ ពួកគេ​ជិះ​ម៉ូតូ ម៉ាក​សង់​កូ​រេ សេរី​ចាស់ ឌុប​គ្នា ក៏ត្រូវ​រថយន្តបុក អូស​ជាង ១០​ម៉ែត្រ ស្លាប់​និង របួស​តែម្តង​៕

P 0612A2 P 0612A3

Loading...