កម្លាំង​អាវុធហត្ថ​កំពង់ឆ្នាំង ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ នៅ​ភូមិ​គ្រោះ ឃុំ​រលាប្អៀរ 
​ដោយ វត្តភ្នំ ម៉ោង 09:45
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ ក​ម្លាំង កង​រាជ​អាវុធ​ហត្ថ ខេត្តកំ​ពង់​ឆ្នាំង ដឹ​ក​នាំ​​ដោយ លោ​ក​​ឧ​ត្ត​ម​​សេនី​យ៍​​ត្រី សាក់ សា​រ៉ា​ង មេប​ញ្ជាកា​រ កងរា​ជអា​វុធហ​ត្ថ​​ខេត្ត នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​​២០១៧ បាន​ដឹ​កនាំ​​កម្លាំង កង​រាជអា​វុធហ​ត្ថ​ខេត្ត ចំនួ​ន ១២០​​នាក់ចុះជួយ​ច្រូតស្រូវ ប្រជាពលរដ្ឋ នៅ​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ 

​លោក​ឧ​ត្ត​ម​សេនីយ សាក់ សា​រ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយមាន​បទបញ្ជា ពី​នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក្នុងកា​ចុះជួយ ប្រជាពលរដ្ឋ ដែល​កំពុង ខ្វះខាត​កម្លាំង ក្នុងការ​ច្រូតកាត់ អាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានដាក់​កម្លាំង ចុះជួយ​ច្រួត​ស្រូវ ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​រលាប្អៀរ​នេះ​។ ក្រៅពីនេះ កម្លាំង​អាវុធហត្ថ ខេត្តកំពង់ឆ្នាំង ក៍បាន​បាន​ត្រៀម ចុះជួយ​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ជាក់ស្តែង ដូចជា សកម្មភាព ច្រូតកាត់​នេះ ហើយក៏​ត្រៀម ចាំ​ជួយ​អន្តរាគមន៍ ក្រុមគ្រួសារ ប្រជាពលរដ្ឋ នៅ​តំបន់​ផ្សេងៗ ទូទាំង​ខេត្ត ដែល​កំពុង ខ្វះ​កម្លាំង​ពលកម្ម ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ មេបញ្ជាការ បាន​អោយដឹងទៀតថា កម្លាំង​អាវុធហត្ថ​ក្រៅពី ការ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ កម្លាំង​អាវុធហត្ថ​ខេត្ត ក៍​តែងតែ​ចុះ ជួយ​ប្រជាពលរដ្ឋ ដែល​ត្រូវការ កម្លាំង​ពលកម្ម ធ្វើយ៉ាងណា ជួយ​ប្រជាពលរដ្ឋ ក្នុងការ​ប្រមូល ផល​ស្រូវ​នេះ អោយបាន​ឆាប់​រួចរាល់ កុំ​ខូចខាត ជាយថាហេតុ​។ ប្រជាកសិករ ដែលជា​ម្ចាស់​ស្រែ បាន​សំដែង​នូវ អំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​កម្លាំង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែល​បាន​ចុះ ជួយ​ច្រូតកាត់ ស្រូវ​រដូវវស្សា របស់​ពួកគាត់ ដើម្បី​ឲ្យ​បាន ឆាប់​រួចរាល់​៕ ដោយ ទេ​ពក​ង្រី​

P 0612A17 P 0612A18

Loading...