សមត្ថកិច្ច​ចម្រុះ កាត់​កុងតឺន័រ ចំនួន ៣​ទូ ពិនិត្យ​រកឃើញ​ភ្លុក​ដំរី ចំនួន ២៧៩​ដុំ 
​ដោយ វត្តភ្នំ ម៉ោង 08:18
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ សម​ត្ថកិ​ច្ច​ច​ម្រុះ ខេត្ត​​ព្រះសី​ហនុ រួម​មាន​​មន្ត្រី​​កំព​ង់​ផែ មន្ត្រី​នគរ​បាល មន្ត្រី​​កាំកុ​ងត្រូ​ល ភ្នាក់​ងារ​​ស៊ើប​អ​ង្កេត របស់​​ស្ថាន​ទូត​​អា​មេ​រិក ម​ន្ត្រី​សាខា​គយ និង​​រដ្ឋាក​រ កំព​ង់​ផែ​​អន្ដរ​ជាតិ ក្រុ​ងព្រះ​សី​ហនុ ដឹក​នាំ​​សម្រប​សម្រួ​លដោយ​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បាន​កាត់​ស៊ី​ល ទូ​កុងតឺន័រ ចំនួន ៣​ទូ ដែល​ស្តុក​ទុក ក្នុង​ឃ្លាំង​នៅ​កំពង់ផែ ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ រក​បទល្មើស ក្នុង​នោះបាន​រកឃើញ ភ្លុក​ដំរី ចំនួន ២៧៩​ដុំ ស្មើនឹង ៩៤១.៤១​គីឡូក្រាម ដែល​ឈ្មួញ​នាំចូល​បង្កប់ ជាមួយ​ឈើ លាក់ទុក ក្នុង​កុង​តឺ​ន​រ័ ។ 

​មន្ត្រី​ដែល​ចូលរួម ត្រួតពិនិត្យ ប្រាប់​អ្នកកាសែត នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​បញ្ជាក់ថា ការរកឃើញ ភ្លុក​ដំរី​បង្កប់​លាក់ទុក ជាមួយ​ឈើ ក្នុង​កុង​តឺ​ន​រ័​នេះ បន្ទាប់ពី​ខាង សមត្ថកិច្ច​គយ ធ្វើការ​កត់សម្គាល់ លើ​កុងតឺន័រ ចំនួន ៣​ទូ របស់​ក្រុមហ៊ុន Cam Transit Import Co., Ltd មកពី​ប្រទេស Mozambique កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ ដែល​បានប្រកាសថា ជា​ប្រភេទ​ឈើ​ចំនួន ២៩pkgs ទម្ងន់​ស្មើនឹង ៥៥,២១៣ គីឡូក្រាម​។​

​មួយវិញទៀត ផ្អែកលើ លទ្ធផល​រូបភាព ផ្ដល់​ដោយ ម៉ាស៊ីន​ស្គែ​ន ព្រមទាំង ខាង​ម្ចាស់​ទំនិញ មិនបាន​ចូលខ្លួន មក​បំពេញបែបបទ យក​ទំនិញ​តាម សេចក្ដីជូនដំណឹង របស់​សាខាគយ  កំពង់ផែ​អន្ដរជាតិ ក្រុងព្រះសីហនុ ទើប​នាំ​ដល់​ការ បើក​កុង​តឺ​ន​រ័ ត្រួតពិនិត្យ​រកឃើញ ភ្លុក​ដំរី​ខុសច្បាប់​នេះ​។ បច្ចុប្បន្ន​ភ្លុក​ដំរី រួមទាំង​វត្ថុតាង​ដទៃទៀត ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​ទុកដាក់ នៅ​ទី​សុវត្ថិភាព រង់ចាំ​នីតិវិធី បន្ដ​តាមផ្លូវ​ច្បាប់​៕

P 0612A11 P 0612A10 P 0612A16 P 0612A5

Loading...