អ្នកបម្រើ​បន្លំ​លួច គ្រឿង​ពេជ្រ​របស់​ម្ចាស់ផ្ទះ តម្លៃ​រាប់ម៉ឺន​ដុល្លា ចុងក្រោយ​ជាប់​ខ្នោះ​
​ដោយ វត្តភ្នំ ម៉ោង 07:06
ថ្ងៃទី6 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​​អ្នក​ប​ម្រើ នៅក្នុង​​ផ្ទះ រួម​ជា​មួយ បុរស​​ម្នាក់​ទៀត ជា​អ្ន​ក​​រួម​គំនិ​ត ត្រូវ​បាន​​ម្ចាស់​ផ្ទះ ឃាត់​ខ្លួន ប្រគ​ល់​​ឲ្យ សមត្ថ​កិច្ច នគ​របា​ល ខណ្ឌ​​ច្បារអំពៅ​ កាល​ពី​វេ​លា​​ម៉ោង ១៥​​និង​​០០ នា​ទី ថ្ងៃទី​​៥ ខែ​ធ្នូ ឆ្នាំ​២​០១៧ ពី​បទ​លួច គ្រឿង​អ​ល​ង្ក​កា តម្លៃ​រាប់ម៉ឺន​ដុល្លា របស់​ម្ចាស់ផ្ទះ ជាច្រើនលើក នៅផ្ទះ​លេខ​២៦ ផ្លូវ​៣៦៣ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ឹម សារី ភេទ ស្រី អាយុ ៧៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុ​។ ដោយឡែក ជនសង្ស័យ ១-​ឈ្មោះ សុខ ហេង ភេទ​ស្រី អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុ ជា​អ្នក​លួច​។ ២-​ឈ្មោះ ឆាយ សុភា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៦២២ ភូមិ​កណ្តាល សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ជា​អ្នកសមគំនិត​។ សូម​រំលឹកថា កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ ម៉ោង ១៥​និង​០០ នាទី ជនសង្ស័យ​ឈ្មោះ សុខ ហេង ជា​អ្នករស់នៅ ជាមួយ​ជនរងគ្រោះ បាន​ចូលក្នុង បន្ទប់​ជនរងគ្រោះ លួច​យក​ខ្សែដៃ ដាំ​ពេជ្រ ០១​ខ្សែ ដែល​ជនរងគ្រោះ ដាក់​នៅក្នុង​ប្រអប់ ទុក​លើ​ពូក តែ​ពេលនោះ ជនរងគ្រោះ បានដឹង​ភ្លាមៗ ក៏​សួរនាំ ជនសង្ស័យ រួច​ក៏​យក​ខ្សែដៃ មក​ឲ្យ​ជនរងគ្រោះ វិញ​។ 

​កន្លងមក កាលពី​ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម៉ោង ១០​និង​០០ នាទី ជនសង្ស័យ​ឈ្មោះ សុខ ហេង បាន​លួច​ក្រវិល​កាវ ដាំ​ត្បូង​ពេជ្រ ១​គូ តម្លៃ ៣​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ជនសង្ស័យ ឈ្មោះ ឆាយ សុភា យកទៅលក់ ឲ្យ​មនុស្ស​ប្រុស​ម្នាក់ ប្រើ​លេខ​ទូរស័ព្ទ ០១០ ៣៣៦ ៦០៧ បាន​លុយ ១២០០ ដុល្លារ​។ កាលពី​ថ្ងៃ មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម៉ោង ១៤​និង​០០ នាទី ជនសង្ស័យ ឈ្មោះ សុខ ហេង បាន​លួច ខ្សែក​ស្វា​រ៉េ ដាំ​ត្បូង​ពេជ្រ តម្លៃ ២​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ជនសង្ស័យ ឈ្មោះ ឆាយ សុភា ទៅ​លក់​ឲ្យ មនុស្ស​ប្រុស​ម្នាក់ ខាងលើ បាន​លុយ ៤៥០០​ដុល្លារ រួច​ឈ្មោះ សុខ ហេង ឲ្យ​ថ្លៃឈ្នួល​លក់ ២០០​ដុល្លា និង ១០០០​ដុល្លារ​ទៀត ឲ្យ​ទៅ​ឈ្មោះ ឆាយ សុភា ដើម្បី​យកទៅ​ប្រសិទ្ធី ជូន​ម្តាយ​និង​ពូ ដែល​ស្លាប់​។ 

​លុះដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ម៉ោង ១៥​និង​៣០ នាទី ជនរងគ្រោះ និង​ក្រុមគ្រួសារ បាន​ហៅ ជនសង្ស័យ ឈ្មោះ សុខ ហេង មក​សួរនាំ ដឹង​រឿង​ទាំងអស់ ខាងលើ ក៏​នាំ​ជនសង្ស័យ ឈ្មោះ សុខ ហេង និង​អ្នក​សម គំនិត​ម្នាក់ទៀត ឈ្មោះ ឆាយ សុភា យកមក ប្រគល់​ឲ្យ សមត្ថកិច្ច ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​៕

P 0612A6

Loading...