ឪពុកចុង​ចិត្ត​តិរច្ឆាន ចាប់រំលោភ​ក្មេងស្រី ២​នាក់​បងប្អូន បានសម្រេច ជាច្រើនលើក​
​ដោយ វត្តភ្នំ ម៉ោង 15:53
ថ្ងៃទី5 ខែDecember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​រត​នគិរី ៖ កុមារី ២​​នាក់​ប​ង​ប្អូន ដែល​មាន​​អាយុ ទើ​បតែ ៧​​និង ៨​ឆ្នាំ ត្រូវ​ឪ​ពុក​ចុង ចិត្ត​​តិរ​ច្ឆាន​ ចាប់រំ​លោ​ភ​ផ្លូវ​ភេទ ជាច្រើន​លើ​ក ទើបនឹ​ង​បែក​ការណ៍ ត្រូវ​សា​ច់ញាតិ ប្តឹង​​ឲ្យ​ស​មត្ថ​កិច្ច ចាប់​ឃា​ត់​ខ្លួន ដើម្បី​​សួរ​នាំ និង​​ចាត់កា​រ​តា​ម​ច្បាប់កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ផ្អ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ ១-​ឈ្មោះ អសវ អាយុ ៨​ឆ្នាំ និង​២-​ឈ្មោះ អ​សន អាយុ ៧​ឆ្នាំ រស់នៅ ជាមួយ​ម្តាយ និង​ឪពុកចុង ក្នុងភូមិ​ផ្អ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ កុមារី​ទាំង ២​នាក់ ត្រូវបាន​ឪពុកចុង ចាប់រំលោភ​ផ្លូវភេទ បានសម្រេច ជាច្រើន​ដង រួចមកហើយ តែ​ពួកគេ​មិន​ហ៊ាន ប្រាប់​ម្តាយ និង​សាច់ញាតិ​ទេ ព្រោះ​ខ្លាច ការគំរាមកំហែង ធ្វើបាប ពី​សំណាក់ ឪពុកចុង​។​

​ទើបតែ​ថ្មីៗ​នេះ មាន​កុមារា​ម្នាក់ អាយុ ៩​ឆ្នាំ ត្រូវជា បងប្អូន​ជីដូនមួយ របស់​កុមារី​រងគ្រោះ បាន​លបមើល តាម​ប្រហោង ជញ្ជាំង ឃើញ​ឪពុកចុង ឈ្មោះ រី កំពុង​ចាប់រំលោភ នាង​ប្អូន ទាំង​កណ្តាល​ថ្ងៃ នៅលើផ្ទះ​របស់ខ្លួន ពេលដែល ស្ត្រី​ជា​ម្តាយ និង​អុំ​ស្រី ចេញទៅ​ផ្សារ ទិញ​គ្រឿងក្រអូប ក៏​នាំ​រឿងនេះ ទៅប្រាប់​សាច់ញាតិ ឈានទៅ​ដាក់ ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ តែម្តង​៕

P 0512A23 P 0512A30

Loading...