ឧក​ញ៉ា តុប​ វី​ដា និ​ង​មេ​ឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​ឈើ​ម​​ក​ពី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប
​ដោយ វត្តភ្នំ ម៉ោង 15:12
ថ្ងៃទី22 ខែNovember ឆ្នាំ2017
សូមរាយការណ៍

ខេត្តមណ្ឌលគិរី ៖ ប្រភ​ពពីម​ន្ត្រី​តូច​តា​ច បា​នឲ្យ​ដឹង​ថា ឧ​ក​ញ៉ា តុប​ វីដា និង​លោ​ក ហាក់ សុ​គា ជា​មេ​ឈ្មួញ ជ្រក​ក្រោម​ស្បែ​ក នគ​រ​បាល​ប្រឆាំ​ង បទ​ល្មើ​ស​សេដ្ឋ​កិច្ច ក្រសួងម​ហា​ផ្ទៃ និងធ្លា​ប់​ជា​មេ​ការ ប្រមូ​លទិ​ញ​ឈើ ឲ្យក្រុ​ម​ហ៊ុន លោ​ក​ឧ​ក​ញ៉ាទ្រី ភាព កំពុងរត់ការ ដឹកជញ្ជូនឈើ មកពីប្រទេសឡាវ ចូលឆ្លងកាត់ ខេត្តស្ទឹងត្រែង ដើម្បីនាំចេញ ទៅវៀតណាម រាប់ពាន់ម៉ែត្រគូប បន្ទាប់ពី បទល្មើស ដឹកជញ្ជូនឈើ ខុសច្បាប់ កក្រើកឡើងវិញ ដោយជ្រកក្រោម PC ស្របច្បាប់ មានសិទ្ធិនាំចេញ ទៅក្រៅប្រទេស។

ច្រើន​​​​ឆ្នាំ​​​ម​ក​​​​​ហើយ ដែល​​​​លោក ហាក់ សុខ​​​គា មាន​​​តួ​​នា​​ទី​​ និង​​​ឋាន​​ន្តរ​​ស័ក្តិ ក្នុង​​​ក្រប​​ខណ្ឌ​​​នគរ​​បាល ប្រ​ឆាំង​​​​បទ​​​ល្មើស​​​​សេដ្ឋ​​​កិច្ច ក្រ​​សួង​​​ម​​​ហា​​​ផ្ទៃ ​​បាន​ដើរតួ ​ជា​ឈ្មួញកណ្តាល ក្នុងការ​កេណ្ឌ​ប្រមូល ប្រជាពលរដ្ឋ​ក្រីក្រ ឲ្យ​ចូល​ព្រៃ ​កាប់​ឈើ​ប្រណីត និង​ឈរជើង ចាំ​ប្រមូល​ទិញ​ឈើ ដែល​គ្មាន​ ប្រភព​ច្បាស់លាស់ យកទៅលក់​ឲ្យ ឈ្មួញវៀតណាម គ្មាននរណាហ៊ាន ប៉ះពាល់នោះទេ។ សកម្មភាព​ នៃ​បទល្មើស​ព្រៃឈើ ដែល​ជ្រក​ក្រោម​ស្លាក ដឹកជញ្ជូន​ឈើ​ស្របច្បាប់ របស់លោក ហាក់ សុខ​គា អាច​ប្រព្រឹត្តិទៅបាន គឺមាន​ការពាក់ព័ន្ធ យ៉ាង​ជិតស្និទ្ធ​បំផុត ជាមួយ​អាជ្ញាធរ​ដែនដី រួមទាំង​មន្ត្រី​ជំនាញ​មេព្រៃ ថ្នាក់​ខេត្ត​ផងដែរ​។

​បទឧក្រិដ្ឋ បំផ្លាញ​ព្រៃឈើ របស់លោក ហាក់ សុខ​គា អាច​ប្រព្រឹត្តិទៅបាន ពិតជា​មាន ​អ្នក​ឈរ​ពីក្រោយ ដែលមាន​តួនាទី ​មិនតូច​នោះទេ ដូចដែល​ប្រភព មួយចំនួន​បានបញ្ជាក់​ថា សុទ្ធ​តែមាន ​ផ្កាយ​ពាក់​ពេញ​ស្មា ទើប​លោក ហាក់ សុខ​គា មិនដែល​ខ្វល់ ​ពី​ចំណាត់ការ របស់​ប្រមុខ ​រាជរដ្ឋាភិបាល​។​ លោក ហាក់ សុខ​គា ធ្លាប់​ត្រូវបាន នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បម្រើ​ការងារ ​ក្នុង​ក្របខណ្ឌ ជាមួយគ្នា ចាប់ប់​ឃាត់ខ្លួន ទាក់ទិន បទល្មើស​ព្រៃឈើ​ផងដែរ ប៉ុន្តែ​លោក ហាក់ សុខ​គា នៅតែ​គ្មាន​បញ្ហា ប្រឈម​ចំពោះ ​ផ្លូវច្បាប់​ណាមួយ​នោះទេ ហើយ​កាន់តែ​ ក្រអឺតក្រទម ក្នុង​ការរកស៊ី ​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ​៕

P 2211A35

Loading...