ឧកញ៉ា ស៊ឹ​ង សំ​អុល ប្រ​មូ​ល​ឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដើ​​ម្បី​​នាំ​​ចេ​​ញ​​ទៅ​​ស្រុ​​ក​យួ​ន តា​ម​រយះ​លោក​ផ្កា​យ​៣
​ដោយ វត្តភ្នំ ម៉ោង 20:40
ថ្ងៃទី21 ខែNovember ឆ្នាំ2017
សូមរាយការណ៍

ខេត្តមណ្ឌលគិរី ៖ រយះ​ពេ​ល ១​ស​ប្តាហ៍ ឧ​ក​ញ៉ា ស៊ឹង សំ​អុល ប្រ​មូល​ឈើ ពី​ដែន​ជ​ម្រក សត្វ​ព្រៃ​ភ្នំ​ព្រិច អូស​ចូលក្រុ​ម​ហ៊ុន មិន​តិច​ជាង ២០​ឡា​ន​យី​ឌុប ដើ​ម្បីកា​ត់ PC នាំចេញ​ទៅ វៀត​ណាម តាម​ច្រក​អន្ត​រជា​តិ វ៉ាលឺ ហើយ​ដោយ​​សារ​តែ អំណា​​ច​លុយ ក្រុមមន្ត្រី និងសមត្ថកិច្ច ភ្លេចអស់នូវតួនាទី ការពារព្រៃឈើ បណ្តែតបណ្តោយអោយ ឈ្មួញឈើ ស៊ឹង សំអុល កេណ្ឌប្រមូលប្រជាជន ចូលអាររលំ ផ្តួលឈើថ្មីៗ នៅតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រិច ស្ថិតក្នុង ស្រុកកោះញែក យ៉ាងអនាធិបតេយ្យ។

ប្រភពបានឲ្យដឹងថា ឧកញ៉ា ស៊ឹង សំអុល បានចំណាយលុយ អោយប្រជាជន ចូលកាប់ឈើ នៅដែនជម្រក សត្វព្រៃភ្នំព្រិច អូសចូលក្រុមហ៊ុន អោយក្លាយទៅជា ស្របច្បាប់ពី ១៨ទៅ២០ ឡានយីឌុបវេអង ដើម្បីលួចនាំចេញ ទៅវៀតណាម តាមរយៈលោកផ្កាយ៣ ខាងនគរបាល ជាអ្នករត់ការបន្ត ព្រោះលោកផ្កាយ ៣ម្នាក់នោះ មានជំនាញពេញខ្លួន ខាងរកស៊ី បទល្មើសព្រៃឈើ សឹងរលាយឈើ នៅខេត្តសៀមរាប ស្ទឹងត្រែង និងបច្ចុប្បន្ន មកបំផ្លាញឈើ នៅខេត្តមណ្ឌលគិរី ព្រោះគេដឹងថា អភិបាល ខេត្តមណ្ឌលគិរី ខ្វះការទទួលខុសត្រូវ និងស្វែងរកលាភ តាមរបៀប កន្ទេលធំបន្លំដេក។

ដោយឡែក មន្ត្រីជំនាញបរិស្ថាន ប្រចាំដែនជម្រកសត្វព្រៃ ក៏បានបើកភ្លើងខៀវ ឲ្យឧកញ៉ា ស៊ឹង សំអុល ប្រើប្រាស់ឡានបាកុង ចូលអូសឈើ នៅតំបន់អភិរក្ស ក្រោមការគ្រប់គ្រង របស់ពួកគេ ដោយគ្រាន់តែ បង់ថ្លៃក្បាលឡាន បាកុង ចូលអូសឬស្ទួច ដាក់ឡាន យីឌុបវេអង ដើម្បីកាត់ PC នាំចេញ។ គេបានទម្លាយថា ពីមុនខាងបរិស្ថាន បានឲ្យឧកញ៉ា ស៊ឹង សំអុល ប្រើឡានបាកុង ចូលអូសឈើ នៅតំបន់អភិរក្ស ដែនជម្រកសត្វព្រៃភ្នំព្រិច តែរឿងនេះ ត្រូវថ្នាក់លើ ដាក់ភាពសង្ស័យ ជាកម្មវត្ថុតាមដាន រកអោយឃើញ សកម្មភាពអាររំលំ អូសឈើទាំងនេះ នូវបទល្មើសជាក់ស្តែង បែរជាខាងបរិស្ថាន ឃុបឃិតគ្នា ជាមួយឈ្មួញឈើ   ប្តូរពីរូបភាព អនុញ្ញាតិ ប្រើប្រាស់ឡានបាកុង ចូលអូសឈើ នៅតំបន់អភិរក្ស ក្រោមការគ្រប់គ្រងពួកគេ មកអោយប្រើ កាឡេថង កែច្នៃវិញ។

ការដឹកជញ្ជូនឈើ តាមរបៀប សត្វកណ្តៀរនេះ ឧកញ៉ា ស៊ឹង សំអុល ប្រមូលឈើ បានច្រើន ជាងមុនទៅទៀត គឺក្នុង ១សប្តាហ៍ ប្រមូលបានឈើ មិនតិចជាង ២០ឡានយីឌុបវេអង ព្រោះមានកាឡេថងជិត ១០០គ្រឿង ឯណោះ  ធ្វើជាមធ្យោបាយ ដឹកជញ្ជូនឈើ ពីខាងក្រៅដីសម្បទាន ដើម្បីដឹកចូល ក្រុមហ៊ុន។ ប៉ុន្មានថ្ងៃនេះ ឈ្មួញឈើ ស៊ឹង សំអុល បានអោយក្រុមរបស់ខ្លួន ប្រមូលឈើ ពីតំបន់អភិរក្ស ដែនជម្រកសត្វព្រៃ ភ្នំព្រិច មកគរទុកនៅក្បែរ ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និងដឹកនាំចេញ ទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង តាមរបៀបចេញមុខ គ្មាននរណា ហ៊ានក្អកនោះទេ៕

P 2111A32 P 2111A30

Loading...