ចោរ​យក​កាំភ្លើង​អាកាភ្ជង់ និង​កាប់​របួស ជាច្រើន​កាំបិត ប្លន់​យកលុយ ៤០០​ដុល្លា​
​ដោយ វត្តភ្នំ ម៉ោង 14:56
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តមណ្ឌលគិរី ៖ ស្ត្រី​​ម្នាក់ ត្រូវ​​ចោរ យក​​កាំ​ភ្លើង​​ភ្ជង់ និង​​កាប់​​របួស ជា​ច្រើន​​កាំ​បិត ប្លន់​​យក​លុយ អស់ ៤០០​​ដុល្លា បង្ក​កា​រភ្ញាក់​ផ្អើល កាលពី​​វេលា​​ម៉ោ​ង ០០​និ​ង​​៣០ នាទី ថ្ងៃទី​​១៣ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧ នៅ​ចំ​ណុច​​ក្រុ​ម​​ពូ​​ឡា ភូមិ​​ពូ​ហ្យា​​ម ឃុំ​​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ ដែល​ត្រូវ​ចោរប្លន់ ឈ្មោះ ធិ​ន ម៉ី ភេទ​ស្រី អាយុ ២៩​ឆ្នាំ ត្រូវ​ជនសង្ស័យ ប្រើ​អាវុធ អាកា​៤៧ ភ្ជង់​គំរាម និង​ប្រើ​កាំបិត កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស ជាច្រើន​កន្លែង​។ នៅពេល ប្រតាយប្រតប់​គ្នា ជនរងគ្រោះ ដណ្តើមបាន អាវុធ​អាកា ១​ដើម គ្មាន​គ្រាប់ រួច​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។​

​តាម​ការសាកសួរ សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ព្យុ​ល តុលា ហៅ​គ ភេទ​ប្រុស ចា​មនុ​ស្សគ អាយុ ២១​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ប្លន់​យកបាន​ប្រាក់ ចំនួន ៤០០​ដុល្លារ ។ ករណីនេះ បន្ទាប់ពី កំណត់​មុខសញ្ញា រួចហើយ សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់​ជនល្មើស ចាត់ការ​តាម​នីតិវិធី​៕

P 1411A26 P 1411A27 P 1411A28 P 1411A25

Loading...