ឯកឧត្តម ណៅ ធួ​ក ដឹកនាំ​សមត្ថកិច្ច​ជលផល ចុះ​ត្រួតពិនិត្យ​ការនេសាទ តាម​ដង​ទន្លេសាប ជាប់​ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​
​ដោយ វត្តភ្នំ ម៉ោង 13:02
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ ឯក​ឧត្តម ណៅ​ ធួ​ក រដ្ឋ​លេ​ខា​ធិ​ការ ក្រសួ​ង​ក​សិក​ម្ម រុក្ខា​ប្រ​មាញ់ និង​​នេ​សាទ បាន​​មាន​ប្រ​សាស​ន៍ ជម្រុ​ញ​ដ​ល់ មន្ត្រី​​ជំ​នាញ រដ្ឋ​បាល​​ជល​ផល ត្រូវធ្វើ​យ៉ា​ង​ណា ទប់​ស្កាត់​​អោយ​បាន នូវ​ការ​នេសា​ទ ដោយ​​ឧប​ករណ៍ ប្រ​ភេទ​​របាំង សាច់​អួន ក្រឡា​ញឹក លប​ណ​រ៉ាវ និង​ប្រវែង​វែងៗ កាត់​បឹង​ទន្លេសាប ដើម្បី​ការពារ និរន្តរភាព​ពូជ​ត្រី ខ​ណះ​ដែល ការនេសាទ​ប្រភេទ ឧបករណ៍​ទាំងនេះ កំពង់​ធ្វើ​សកម្មភាព នៅ​ពាសពេញ ក្នុង​បឹង​ទន្លេសាប បើទោះជា​សមត្ថកិច្ច ខិតខំ​ប្រឹងប្រែង ធ្វើការ​បង្ក្រាប យ៉ាងណា​ក៍ដោយ​។  

​ការ​ថ្លែង​បែបនេះ បានធ្វើ​ឡើង​នៅ​គ្រា​ដែល ចុះ​ធ្វើការ​ត្រួតពិនិត្យ ការធ្វើ​ការនេសាទ ចាប់ពី​ចំណុច ព្រែក​ទាល់ ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និង​កំពង់ធំ រហូតមកទល់ ព្រែក​ឆ្កោក និង​កន្លុក​បាយក្អែក ដែល​ស្ថិតក្នុង ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះ​ធ្វើការ​ត្រួតពិនិត្យ ការធ្វើ​នេសាទ​ត្រី ក្នុង​រដូវ​បើក​នេសាទ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម ណៅ ធួ​ក តំណាង​ដ៍​ខ្ពង់ខ្ពស់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វ៉េង សាខុន  រួម​ដំណើរ ដោយ​សហការី និង​មានការ​ចូលរួម ពី​ប្រធាន​មន្ទីរ កសិកម្ម ខេត្តកំពង់ធំ លោក ធី​វ វណ្ណ​ធី និង​នាយ​ខណ្ឌ រដ្ឋបាល​ជលផល កំពង់ធំ លោក ប៉ែន​វណ្ណា​រិ​ទ្ធ អស់លោក ប្រធាន​ផ្នែក សង្កាត់ រដ្ឋបាល​ជលផល ផាត់​សណ្តាយ អាជ្ញាធ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ចូលរួម​ប្រមាណ ៧០​នាក់ ។ ពិធី​នេះ​ធ្វើឡើង នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ ផ្នែក​រដ្ឋ​បាន​ជលផល ផាត់​សណ្តាយ ។ 

​ឯកឧត្តម ណៅ ធួ​ក  បាន​លើកឡើងថា រាល់​ការនេសាទ របស់​បងប្អូន ប្រជា​នេសាទ នៅ​រដូវ​បើក​នេសាទ ត្រូវធ្វើ​យ៉ាងណា អនុវត្តន៍​អោយបាន តាម​សេចក្តីណែនាំ របស់​ក្រសួងកសិកម្ម ក៍​ដូចជា​មន្ត្រី រដ្ឋបាល​ជលផល ដោយ​មិន​ធ្វើការ​នេសាទ ឧបករណ៍​ណា ដែល​ច្បាប់​ស្តីពី ជលផល បានធ្វើការ​ហាមឃាត់ ពិសេស​របាំង លប​ណ​រ៉ាវ ក្រឡា​ញឹក​ប្រវែង ដែល​វែង​ស្ទាក់ចាប់​ត្រី គ្រប់​ប្រភេទ និង​ធ្វើ​ការនេសាទ ដោយ​ឧបករណ៍ នេសាទ​ណា ដែល​ច្បាប់ អនុញ្ញាតិ និង​សូម​ចូលរួម​ធ្វើការ ទប់ស្កាត់ ការ​នេ​សារ​ដោយ ឧបករណ៍​ខុសច្បាប់ ដើម្បី​ការពារ និរន្តរភាព​ពូជ​ត្រី សម្រាប់​កូនចៅ ជំនាន់​ក្រោយ និង​ត្រូវ​ចូលរួម អនុវត្ត​គោលនយោបាយ ៧ ចំណុច របស់​ប្រមុខ រាជរដ្ឋាភិបាល ក្នុងនោះ​ត្រូវ​ធ្វើការ អប់រំ​ណែនាំ ដល់​បងប្អូន ប្រជាពលរដ្ឋ អោយ​យល់ច្បាស់ ស្តីពី​ច្បាប់​ជលផល ខ​ណះ​ដែល បទល្មើស​នេសាទ នៅតែ​កើតមាន នៅក្នុង​ចំណុច​ខាងលើ ដែល​ធ្វើអោយ​ស្ទះ ការ​ចរាចរណ៍​ត្រី មក​ផ្នែក​ខាងក្រោម​។  

​ក្នុងនោះ​ផងដែរ ប្រជា​នេសាទ​ជាច្រើន​នាក់ បាន​បើកកាណូត ជាច្រើន​គ្រឿង លើកគ្នា​មក​ឡោម​ព​ទ្ធ័ និង​បាន​រារាំង កាណូត​របស់​សមត្ថកិច្ច និង​សំណូមពរ មិនអោយ​ធ្វើការ​រុះរើ របាំង​លប​ណ​រ៉ាវ របស់​ពួកគាត់ ដែល​កំពង់​ធ្វើ​សកម្មភាព ដាក់​នៅក្នុង ចំណុច​ខាងលើ ក្នុង​បឹង​ទន្លេសាប ។  តំណាង​បងប្អូន ប្រជា​នេសាទ​ម្នាក់ ឈ្មោះ ញ៉ែម សុផល រសនៅក្នុង ភូមិ​កំពង់ចំឡង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើង ពី​ក្តីកង្វល់​របស់គាត់ ដោយ​បញ្ជាក់ថា ធ្វើការ​សំណូមពរ ដល់​ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម ក៍​ដូចជា ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ធ្វើយ៉ាងណា សម្រួល​ដល់​ពួកគាត់ ក្នុងការ​នេសាទ ដា់ក់​លប​ឡុ​ក ប្រវែង​ពី ២០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ ពីព្រោះ​ការ នេសាទ​សព្វថ្ងៃ មានការ​លំបាក ខ​ណះ​ដែល​ការនេសាទ មាន​កំរិត ហើយ​ការចាប់​ត្រី ក៍​ពិបាក ៕ ដោយ ទេ​ពក​ង្រី​

P 1411A20 P 1411A21 P 1411A22 P 1411A23

 


Loading...