ឃើញ​ប្តី​មិន​នៅផ្ទះ លួច​បើក​មុង បំណង​ចាប់រំលោភ ប្រពន្ធ​គេ ត្រូវ​ប៉ូលិស​វាយខ្នោះ​
​ដោយ វត្តភ្នំ ម៉ោង 12:54
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ បាន​​លួច​​បើ​ក​​មុង ក្នុ​ង​បំ​ណង ចា​ប់​រំលោភ ប្រព​ន្ធ​​គេ ពេល​​ប្តី មិន​​នៅ​ផ្ទះ តែ​នា​ង​ដឹ​ងខ្លួ​ន​​ទា​ន់ ប្រ​តា​យប្រតប់​ និង​​ស្រែក​​ផ្អើល​ឆោ​ឡោ ទើប​ជ​ន​សង្ស័យ រត់គេ​ច​ខ្លួន​​បាត់ រហូ​តដ​ល់ ថ្ងៃ​ទី​១៤​ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧សមត្ថកិច្ច បាន​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន ជនសង្ស័យ ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ករណី​ប៉ុនប៉ង ចាប់រំលោភ​នេះ បានកើត​ឡើង នៅ វេលា​ម៉ោង ០៤​និង​០០ នាទី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។ ជនរងគ្រោះ ឈ្មោះ ស​.​គ​.​ស ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ ពោធិ​រាម្មា ឃុំ ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ដ កណ្ដាល មុខរបរ មេផ្ទះ ។ ដោយឡែក ជនសង្ស័យ ឈ្មោះ ស្រ៊ន ស្រ៊ុ​យ ភេទ ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ ពោធិ៍​រាម្មា ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ត្រូវបាន ឃាត់ខ្លួន​។​

​នៅពេល​កើតហេតុ ជនរងគ្រោះ កំពុងតែ​ដេក​ក្នុង​មុង ជាមួយ​កូនប្រុស ២​នាក់ ក្រោយពេល​ប្ដី​របស់​ជនរងគ្រោះ បាន​ទៅ កាប់​ជ្រូក​ឱ្យគេ នៅខាងមុខ​ផ្ទះ​។ ដោយ​ឃើញ ប្ដី​មិន​នៅផ្ទះ ជនសង្ស័យ ឈ្មោះ ស្រ៊ន ស្រ៊ុ​យ បាន​បើក​មុង ចូលធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ រំលោភ​សេពសន្ថវៈ ប៉ុន្ដែ​ដោយ ជនរងគ្រោះ ដឹងខ្លួន​ទាន់ ក៏បាន​ច្រាន ជន​នោះ​ចេញ នឹង​ស្រែក​ឱ្យគេ​ជួយ បន្ទាប់មក មានការ​ផ្អើលឆោឡោ ជនសង្ស័យ បាន​រត់គេច បាត់​តែម្ដង​។ ក្រោយមក ជនរងគ្រោះ ក៏​បានមក​ដាក់ ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​រដ្ឋបាល ព្រែក​ស្ដី ឲ្យ​ជួយ​រក​យុត្ត​ធម៌​។​

​ក្រោយ​ទទួលបាន ពាក្យបណ្ដឹង កម្លាំង​នគរបាល​ប៉ុស្ដិ៍ បាន​ចុះ​ធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ រហូត​ឃាត់ខ្លួន ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បញ្ជូន​មកកាន់ អធិការដ្ឋាន នគរបាល ស្រុក​កោះធំ ដើម្បី​ចាក់​ការបន្ត តាម​នីតិវិធី ។ នៅ​ចំពោះមុខ សមត្ថកិច្ច  ជនសង្ស័យ ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​បាន ចូលទៅក្នុង​មុង របស់​ជនរងគ្រោះ ក្នុង​គោលបំណង ដើម្បី​ចាប់រំលោភ  ប្រាកដ​មែន ដោ​យា​សារ​តែ ប្ដី​នាង​ពុំ​នៅ តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់ រួច​ធាក់​ខ្លួន​ចេញ ទើប​រត់គេចខ្លួន ប្រាកដ​មែន​៕

P 1411A13 P 1411A14

Loading...