ជាង​ជួសជុល​ទូរស័ព្ទ ចងក​បញ្ចប់ជីវិត​ ទាំង​វ័យក្មេង ដោយ​មិនដឹង​មូលហេតុ​
​ដោយ វត្តភ្នំ ម៉ោង 12:40
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ យុរ​ជ​ន​​ម្នាក់ ជា​ជាង​​ជួស​ជុល ទូរ​ស័ព្ទ បាន​​ចង​ក​​ស​ម្លាប់ខ្លួន បង្ក​​ការ​ភ្ញាក់​ផ្អើល កាលពី​​វេ​លា​​ម៉ោង ៤​និ​ង​​២០ នាទី ​ទាបភ្លឺ​ ឈាន​ចូល​​ ថ្ងែ​​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ នៅ​​ចំ​ណុច ភូមិ​ថ្ម​គោ​ល សង្កា​ត់​ចោម​​ចៅ​ទី​​២ ខណ្ឌ​​ពោ​​ធ័​សែន​ជ​យ័ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា បុរស​ដែល​គិត​ខ្លី ឈ្មោះ ផាត់ សុភ​ក្រ័​ត្រា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​ជាង ជួសជុល​ទូរស័ព្ទ មាន​ទី​លំ​ទៅ ក្នុងភូមិ​សង្កាត់ កើតហេតុ​។ បន្ទាប់ពី​មាន ការភ្ញាក់ផ្អើល មន្ត្រី​ជំនាញ កោសល​វិ​ច្ច័​យ បាន​ចុះទៅពិនិត្យ នៅផ្ទះ​របស់ ជនរងគ្រោះ ដើម្បី​បញ្ជាក់ ពី​មូលហេតុ ឲ្យ​បានច្បាស់លាស់​៕

P 1411A12

Loading...