ឡាន​សាំ​យ៉ុង រ៉េ​ចង្កូត ធ្លាក់​ប្រឡាយ ក្រឡាប់​ជាច្រើន​ត្រលប់ មើល​សឹង​មិន​យល់​
​ដោយ វត្តភ្នំ ម៉ោង 11:38
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

ខេត្តបន្ទាយមានជ័យ ៖ រថយ​ន្ត​សាំ​​យ៉ុង មួយ​គ្រឿង បាន​​រ៉េ​ច​ង្កូត ធ្លាក់​​ប្រឡា​យ ក្រឡា​ប់​​ជាច្រើ​ន​​ត្រ​លប់ រង​កា​រខូច​ខាត មើល​​សឹង​​មិន​​យល់ បង្ក​​ការ​ភ្ញាក់​ផ្អើល កា​ល​ពី​វេលា​​ម៉ោង ១៤​និង​​១៥ នា​ទី ថ្ងៃទី​​១៣ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧  នៅ​លើ​កំ​ណាត់ផ្លូវ​លេខ​៦៨ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ដ ០១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ បើកបរ​ដោយ ឈ្មោះ ហ៊ុន ហាក់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ ភូមិ​ត្រ​ពាំ​វែង ឃុំ​អែក​រុន ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច  បាន​វេ​ចង្កូត ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​ក្រឡាប់ ដោយ​ខ្លួ​ឯង តែ​ករណី ខាងលើនេះ មិន​បណ្ដាល​ឲ្យ មាន​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស​ទេ ចំណែក​រថយន្ដ ខូចខាត​ប្រហែល ៨០​ភាគរយ​៕

P 1411A10 P 1411A11

Loading...