ភ្លើង​ឆេះ​រោងចក្រ​ ម៉ា​កា​ឡូត ហ្គា​មេន ខូចខាត​ទាំងស្រុង ដោយ​មិនដឹង​មូលហេតុ​
​ដោយ វត្តភ្នំ ម៉ោង 10:58
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ រោង​ចក្រ​​កាត់​ដេរ សម្លៀ​កបំ​ពាក់ ដែល​មាន​​យីហោ ម៉ា​​កា​ឡូត ហ្គា​​មេន ត្រូវបា​ន​​អគ្គិ​ភ័យ លេប​​ត្របា​ក់ អស់​ទាំង​​ស្រុង ដោយ​ពុំ​ទា​ន់​ដឹង ពី​​មូលហេតុ ចំណែ​ក​ប្រ​ភព ជុំវិ​ញ​ក​ន្លែង​កើត​ហេតុ បា​ន​និយា​យថា ការឆា​ប​ឆេះ​​នេះ បណ្តាលមកពី ជាងផ្សារដែក កាលពី​ល្ងាច ធ្លាក់​កំទេច​ភ្លើង ឆាប​ដែក​មកលើ កំទេច​ក្រណាត់ ហើយ​បាន​ឆេះ ម្តង​រួចមកហើយ កាលពី​ម៉ោង ៤​ល្ងាច ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ លុះដល់​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​១៤ ខែ​ឆ្នាំ​ដដែល ក៏​កើតមាន​អគ្គិភ័យ ឆាបឆេះ​សន្ធោរ​សន្ធៅ បណ្តាល​ឲ្យ​ខូចខាត អស់ទាំង​ស្រុង តែម្តង ។ 

​ទោះបីជា​យ៉ាងណា រហូតមកដល់​ពេលនេះ មិនទាន់មាន​ប្រភព​ណាមួយ បញ្ជាក់ ឲ្យ​បានច្បាស់លាស់ ពី​មូលហេតុ នៃ​ការឆាបឆេះ នៅឡើយ​ទេ ហើយ​ចំពោះ ទំហំ​ខូចខាត ក៏​ពុំមាន​ប្រភព បញ្ជាក់បាន នៅឡើយ​ដែរ​។ សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា រោងចក្រ ដែល​រង​ការ ឆាបឆេះ​នេះ ធ្វើ​អ​ពី​ឥដ្ឋ​ឆ្អឹង​ដែក ដំបូល​ស​ង្ក័​សី ២​អគារ ដែលមាន​ទំហំ ទទឹង ៨០​ម៉ែត្រ និង​បណ្តោយ ១០០​ម៉ែត្រ ម្ចាស់​ទីតាំង និង​អ្នក​ជួល មិន​ស្គាល់ឈ្មោះ នោះទេ​។ ចំណែក​ទំហំ នៃ​ការខូចខាត អាច​រាប់ម៉ឺន​ដុល្លារ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការ ឆាបឆេះ​និង​ទំហំ នៃ​ការខូចខាត ពុំទាន់​ធ្វើការ​ស្រាវជ្រាវ ដឹង​នៅឡើយ ហើយ​ករណីនេះ ចាប់ផ្តើម​ឆេះ​ខ្លាំង នៅ​ម៉ោងជាង ៤​ទៀបភ្លឺ ដោយ​សមត្ថកិច្ច បាន​ប្រើ​រថយន្ត ពន្លត់​អគ្គិភ័យ អស់​ចំនួន ២៥​គ្រឿង និង​ទឹក ជាច្រើន​ម៉ែត្រគូប ទើប​រលត់ ១០០​ភាគរយ​។ តាម​ការស្រាវជ្រាវ សាកសួរ​ជុំវិញ កន្លែងកើតហេតុ កម្មករ បាន​និយាយថា កាលពី​ម៉ោង ៤ ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា  មាន​ជាងផ្សារដែក ហើយ​ធ្លាក់​កំទេច​ភ្លើង មកលើ​កំទេច​ក្រណាត់  ឆាបឆេះ​ម្តង រួចមកហើយ ប្រហែល​ពន្លត់​មិន​អស់ ទើប​ម៉ោងជាង ៤​ទៀបភ្លឺ ក៏​កើតមាន​អគ្គិភ័យ ឆាបឆេះ​ទាំងស្រុង​តែម្តង តែ​ប្រភព​ខ្លះ បាន​និយាយថា អាច​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី​៕

P 1411A7 P 1411A

Loading...