ឡាន​ដឹកទំនិញ បើក​បុក​កុមារី​អាយុ ៦​ឆ្នាំ របួសធ្ងន់ និង​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​
​ដោយ វត្តភ្នំ ម៉ោង 09:24
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តព្រៃវែង ៖ កុមារី​​អាយុ ៦​​ឆ្នាំ​​ម្នាក់ បា​ន​​ស្លាប់ យ៉ា​ង​​អាណោ​ច​អា​ធ័ម ពេល​​កំ​ពុង ជួយ​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ ដោ​យសា​រ​រថ​យន្ត បើក​​បុក​​យ៉ា​ង​ពេ​ញ​ទំ​ហឹង ពេ​ល​ដែល​នាង កំពុង​​ដើរ​​តាម​ផ្លូវ កាល​ពី​វេលា​​ម៉ោង ១០​​ព្រឹក ថ្ងៃទី​​១៣ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ លើផ្លូវ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ក្រ​វ៉ាន់ ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ហើយ​ក្រោយ ពេល​កើតហេតុ តៃកុង​រថយន្ត​បង្ក បានដាក់​មេ​ប្រូច បាត់ស្រមោល​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A  5321 បើកបរ​ក្នុង ទិសដៅ​ពី ជើង​ទៅ​ត្បូង លុះ​មកដល់ ចំណុចកើតហេតុ បាន​បុក​ក្មេងស្រី ឈ្មោះ ណែ​ត សារី​ណា អាយុ ៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ ដែល​កំពុង​ថ្មើរជើង បណ្តាល​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ និង​បាន​ស្លាប់ ពេល​កំពុង ជួយសង្គ្រោះ​៕

P 1411 P 1411A8

Loading...