ឡាន​បុក​អ្នកជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ស្លាប់​បុរស​ម្នាក់ និង​ស្ត្រី​អ្នករួមដំណើរ របួសធ្ងន់​
​ដោយ វត្តភ្នំ ម៉ោង 08:48
ថ្ងៃទី14 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​ម្នា​ក់ បាន​​ស្លាប់ ​នៅ​ក្នុ​ង​ថ្លុក​ឈា​ម និង​​នារី​​ម្នាក់​ទៀត ជា​អ្ន​ករួម​ដំ​ណើរ បាន​រ​ងរ​បួស​​ធ្ងន់ ដោយ​សារ​រ​ថ​យន្ត បើក​​បុក​​ជាមួ​យ​​ម៉ូតូ កាល​ពី​វេ​លា​​ម៉ោង ១៨​និង​​១០ នា​ទី ថ្ងៃទី​​១៣ ខែ​វិច្ឆិកា ឆ្នាំ​២​០១៧ លើ​​កំណាត់ ផ្លូវ​លេ​ខ​ជាតិ​​៣ចន្លោះ​គីឡូម៉ែត្រ លេខ​៣៤-៣៥ ក្នុងភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ សុង សឿត ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ ភូមិ​ត្បូង​បឹង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរ ទិសដៅ​ពី​ត្បូង​ទៅ​ជើង គឺ​ពី​តាកែវ ទៅ​ភ្នំពេញ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ បើកបរ​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1BU-9606 មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ គុំ គ​ន្ធា ភេទ​ស្រី អាយុ ១៨​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​។​

​ចំណែក​ភាគី​បង្ក ជា​ប្រភេទ​រថយន្ត ម៉ាក​ហិន​ដាយ​ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6665 បើកបរ​ទិសដៅ ពី​ជើង​ទៅ​ត្បូង​។ ក្រោយពេល​កើតហេតុ ដោយ​ឃើញ សភាព​មិន​ស្រួល អ្នកបើកបរ រថយន្ត​បង្ក រត់គេចខ្លួន​បាត់ ចំណែក​វត្ថុតាង យកមក​រក្សាទុក នៅ​អធិការដ្ឋាន ស្រុក​កណ្តាលស្ទឹង ដើម្បី​រង់ចាំ ដោះស្រាយ តាម​នីតិវិធី​៕

P 1411A5 P 1411A3 P 1411A4 P 1411A2 P 1411A1

Loading...