យក​កូនកាំបិត ភ្ជង់​គំរាម​នារី​ម្នាក់ ប្លន់​យក​ម៉ូតូ បានសម្រេច  តែ​ប៉ូលិស​តាម​វាយខ្នោះ​
​ដោយ វត្តភ្នំ ម៉ោង 15:06
ថ្ងៃទី13 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ស្ពឺ ៖ ស​មត្ថកិ​ច្ច នគ​របាល និង​​ប្រ​ជា​កា​រពា​រ ស្ទាក់​​ចាប់​បាន ជន​ស​ង្ស័យ ២​​នាក់ ពាក់​ព័ន្ធ​​ករណី គំរាម​​ប្លន់ យ​ក​ម៉ូតូ​ ម៉ាក​​សេ​១២​៥ ពី​នារី​​ម្នាក់ បាន​ស​ម្រេច ហើយ​ជិះ​​គេ​ចខ្លួន តែ​រត់​​មិន​​រួច កាលពី​​ថៃ្ង​ទី​​១២ ខែ​វិច្ឆិកា ឆ្នាំ​​២០១​៧  នៅ​​ចំណុច​ភូមិ​អង្គ្រង ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ​។​

​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ យឿន ធឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វាល ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល និង​ទី​២.​ឈ្មោះ លុច ឆាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ សាត់​ពង ឃុំ​សាត់​ពង ស្រុក​ឈូក ខេត្តកំពត​។ ពួកគេ​ទាំង ២​នាក់ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក GTR ព៌​ណ​ក្រហម គ្មាន​ស្លាក​លេខ បានធ្វើ​សកម្មភាព ដោយ​យក កូនកាំបិត​ទៅ​ភ្ជង់ គំរាម​ប្លន់​យក ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​២១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-9685 ជិះ​ដោយ​ឈ្មោះ ខឿន បុរី ភេទ​ស្រី អាយុ ២០​ឆ្នាំ រស់នៅ ភូមិ​ត្រពាំង​អង្គ្រង ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ​។ 

​ក្រោយ​ធ្វើ សកម្មភាព បានសម្រេច ជនសង្ស័យ បាន​ជិះ​គេចខ្លួន បាត់ស្រមោល​។ បន្ទាប់ពី​ទទួលបាន ពាក្យបណ្តឹង សមត្ថកិច្ច បាន​ចាត់​កម្លាំង នគរបាល សហការ ជាមួយ​កម្លាំង​ប្រជា​ការពារ រួមជាមួយ ប្រជាពលរដ្ឋ ស្ទាក់​ចាប់បាន ជនសង្ស័យ នៅ​ចំណុច ភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ​។ ក្នុងនោះ សមត្ថកិច្ច បាន​ដកហូត ម៉ូតូ ២​គ្រឿង និង​កូនកាំបិត​១ ។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង ចាត់ការ តាម​នីតិវិធី ហើយ​ម៉ូតូ បានប្រគល់​ឲ្យ ម្ចាស់​ដើម​វិញ ផងដែរ​៕

P 1311A19 P 1311A20 P 1311A6

Loading...