បុគ្គលិក​សណ្ដាប់ធ្នាប់ ខណ្ឌ​សែន​សុខ​ម្នាក់ ត្រូវ​ឡាន​ក្រឡុក​ស៊ីម៉ងត៍ កិន​បែកក្បាល​
​ដោយ វត្តភ្នំ ម៉ោង 14:20
ថ្ងៃទី13 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស​​ជា​​សន្ដិសុ​ខ សណ្ដា​ប់​ធ្នាប់ ខណ្ឌ​​សែន​​សុខ បាន​​ស្លាប់​​មួ​យ​រំពេ​ច ដោយ​សារ​រ​ថយ​ន្ត ក្រ​ឡុក​ស៊ី​ម៉ង់​ត៍ បើក​​កិន​​បែក​ក្បាល បង្ក​កា​រភ្ញា​ក់​ផ្អើល កាលពី​​ល្ងាច ថ្ងៃទី​​១២ ខែ​វិច្ឆិកា ឆ្នាំ​២០​១៧ នៅ​ចំ​ណុច​ មុខ​​ផ្សារ​ជិ​ន​​ជូ​រី តាម​​បណ្ដោយ ផ្លូវ​លេខ​២០១១ កែង​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ វិ​ន វឿន អាយុ ៤៥​ឆ្នាំ មុខរបរ សន្ដិសុខ​សណ្ដាប់ធ្នាប់ ខណ្ឌ​សែន​សុខ មាន​ទីលំនៅ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក WAVE A ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BP 3596 ធ្វើដំណើរ​តែម្នាក់ឯង ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ ផ្លូវ​លេខ​២០១១ កែង​និង​ផ្លូវ​សហព័ន្ធ​រុស្សី ស្រាប់​ពេលនោះ ក៏មាន​រថយន្ដ ក្រឡុក​ស៊ីម៉ងត៍ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 5A 1583 ដែល​ធ្វើដំណើរ ស្រប​ទិស​គ្នា បាន​បុក​ម៉ូតូ​ពីក្រោយ បណ្ដាលអោយ​ម៉ូតូ​ខ្ទាត ទៅ​ចិញ្ចើមផ្លូវ ចំណែក​បុរសរងគ្រោះ ត្រូវ​រថយន្ដ ក្រឡុក​ស៊ីម៉ងត៍ កិន​បែកក្បាល ស្លាប់​មួយ​រំពេច នៅ​កន្លែងកើតហេតុ ។​

​ដោយ​ឃើញ សភាព​មិន​ស្រួល រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍ បាន​បើក​គេច ពី​កន្លែងកើតហេតុ ប្រហែល ៥០០​ម៉ែត្រ ទើប​ឈប់​ហើយ​តៃកុង​រថយន្ដ បម្រុង​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ ចាប់​ប្រគល់អោយ សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្លាមៗ ។ ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​មកជួយ សម្រួល​ចរាចរណ៍ និង​ទាក់ទង ទៅ​សមត្ថកិច្ច​ជំនាញ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង ដោយ​អូស​រថយន្ដ និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ តាមផ្លូវ​ច្បាប់​៕ 

P 1311A1 P 1311A

Loading...