ចោរលួច​ទូក តាម​ដង​ទន្លេ និង​អ្នក​ទួល​ផល​ចោរកម្ម ត្រូវ​ប៉ូលិស ចាប់វាយ​ខ្នោះ​
​ដោយ វត្តភ្នំ ម៉ោង 13:42
ថ្ងៃទី13 ខែNovember ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ មុខស​ញ្ញា ចោ​​លួច​​ដ៍​​សក​ម្ម តាម​​ដង​ទ​ន្លេ និង​​អ្នក​​ចាំ​ទ​ទួល ផល​​ចោ​រក​ម្ម ត្រូវ​បាន​​សម​ត្ថ​កិច្ច កា​រិ​យា​ល​​យ័​​ព្រ​ហ្ម​ទណ្ឌ កំរិ​ត​​ស្រាល សហ​កា​រ​ជា​មួយ កំលាំ​ង​នគ​​រ​បាល ស្រុក​​ជល​​គី​រី ធ្វើកា​រ​ឃា​ត់ខ្លួន ​ថ្ងៃទី​​១១ ខែវិ​ច្ឆិកា ឆ្នាំ​​២០​១៧នៅ​ចំណុច ភូមិ​ចុង​កៅ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​អ្នក​ដែល​ចាំ ទទួលផល​ចោរកម្ម ត្រូវ​ឃាត់ខ្លួន នៅក្នុង​ភូមិ​កោះធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​។​

​ជ​នស​ង្ស​យ័​ទាំង ឈ្មោះ ផាត់ ឧ​ត្ត​ម ហៅថា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ រឹម សៀង ភេទ​ស្រី អាយុ ២៣​ឆ្នាំ ទាំង​២ នាក់​ប្តី​ប្រពន្ធ មានមុខ​របរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​បណ្តែត​ទឹក ស្ថិតក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។ ដោយឡែក អ្នកទទួល ផល​ចោរកម្ម ម្នាក់ទៀត ឈ្មោះ ហួ ធូ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅក្នុង ភូមិ​កោះធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។ 

​យោងតាម ម្ចាស់កា​រណូត ដែល​ត្រូវ​ចោ​លួច ឈ្មោះ ប៉ាត ឈាន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម បានអោយដឹងថា ជា​រៀងរាលថ្ងៃ កា​រណូត​ជ​រ័ ដែលមាន​ភ្ជាប់ និង​ម៉ា​ស៊ិន បាន​ចត​ចំណុច ខាងជើង​ផ្សារ​ថ្មី ក្នុង​តំបន់ ដី​អភិវឌ្ឍន៍​ចុង​កោះ ត្រូវបាន​ចោរ លួច​យក​បាត់ តាំងពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ បន្ទាប់មក​គាត់ បាន​តាមរក​គ្រប់​ទីកន្លែង រហូត​រកឃើញ​នៅផ្ទះ របស់​ឈ្មោះ ហួ ធូ ដែលជា​ទទួល​ទិញ និង​បាន​រាយការណ៍ ជូន​សមត្ថកិច្ច ដើម្បី​ធ្វើការ ស្រាវជ្រាវ វ​រកឃើញ និង​ឃាត់ខ្លួន ឈ្មោះ ផាត់ ឧ​ត្ត​ម ហៅថា នាំយកមក ធ្វើការ​សាកសួរ និង​បាន​ឈាន ទៅ​ឃាត់ខ្លួន ឈ្មោះ ហួ ធូ ភ្លាមៗ​ផងដែរ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ឈ្មោះ ផាត់ ឧ​ត្ត​ម ហៅថា បាន​សារភាពថា រូបគេ​បាន​ដើរ​លួច កា​រណូត​របស់​អ្នកស្រុក នៅខាងមុខ វត្ត​យាយ​ទេព និង​នៅ​ភូមិ​ច្រ​ណូ​ក ស្រុក​កំពង់លែង យកទៅលក់ អោយឈ្មោះ ហួ ធូ​តែ លួច​ចុង​ក្រោយនេះ ត្រូវបាន​ម្ចាស់​តាមរក គ្រប់​ទីកន្លែង​ឃើញ ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​តែម្តង​។ សូមបញ្ជាក់ ផងដែរ​ថា ក្រុម​ចោរលួច ទូក​កាណូត របស់​ប្រជាពលរដ្ឋ តាម​ដង​ទន្លេ មានឈ្មោះ ជុង និង​ឈ្មោះ ដាវ និង​កូន​របស់​ឈ្មោះ ហៀ​ង ដែលជា ជនជាតិ​វៀតណាម កំពង់​ត្រូវបាន សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់​៕

P 1311A5

Loading...