ឡាន​​សាំ​​យ៉ុង រា​ប់​សិ​ប​​គ្រឿ​ង ​ដឹក​ឈើ​​ឆ្ល​ង​កាត់ ច្រក​​អ​ន្តរ​ជា​តិ​​អូ​​រ​យ៉ា​​ដាវ ជា​មួ​យ​​ផ្ទៃ​មេ​ឃ ធ្លា​ក់​ភ្លៀ​ង​និ​ង​​ចុះ​​អ័​ព្ទ គ្មា​ន​​ន​រណា​​ហ៊ា​ន​​ប​ង្ក្រា​ប​
​ដោយ វត្តភ្នំ ម៉ោង 15:58
ថ្ងៃទី4 ខែNovember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តរតនគិរី ៖ ជា​មួយ​​ផ្ទៃ​មេឃ ធ្លាក់​ភ្លៀង​ ​និង​​ចុះ​​អ័ព្ទ ដោ​យ​សារ ប្រ​ទេស​​ក​ម្ពុជា រង​នូ​វ​ឥទ្ធិ​ពល ពី​ព្យុះ​​ដំរី នៅ​​ច្រក​​អន្តរ​ជាតិ អូ​រយ៉ា​​ដាវ ខេត្ត​រតន​គិរី រថយន្ត​​សាំ​​យ៉ុង ជាច្រើន​​គ្រឿង បាន​​សំរុក​​ដឹក ឈើ​ប្រ​ណិត ឆ្លង​ទៅ​​ប្រទេ​ស វៀ​តណា​ម ប​ន្តកន្ទុយ​គ្នា កាលពី​វេលា​ម៉ោង ៣​និង​៣៥ នាទី រសៀល ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ក្រសែភ្នែក សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ដែលមាន​តួនាទី បង្ក្រាប បែរជា​ឃុបឃិត ជាមួយ​ឈ្មួញ ផ្គើន​ទៅនឹង បទបញ្ជា​របស់ ប្រមុខ​រាជរដ្ឋាភិបាល​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ប្រណីត ខុសច្បាប់ នៅ​ខេត្ត​រតនគីរី បាន​កក្រើក​វិញ​ហើយ គឺ​ឈ្មួញ បាន​ដឹកជញ្ជូន តាម​ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ យកទៅលក់ នៅ​ប្រទេស វៀតណាម យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណាមួយ បង្ក្រាប​សោះឡើយ ព្រោះតែ​ការ ដឹកជញ្ជូន​ឈើ មានការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​។ លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ និង​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ គយ ច្រក​អូរ​យ៉ា​ដាវ ទទួលបាន ផលប្រយោជន៍ ពី​ការដឹកឈើ​ខុសច្បាប់ យ៉ាងច្រើន ក្រាស់ក្រែល​៕

P 0411A30 P 0411A31

Loading...