ក្រុម​​ប្រ​​តិ​ប​ត្តិ​ការ​​ពិ​សេ​ស គ​ណៈ​ក​ម្មា​ធិ​ការ​​ប​ង្ក្រា​ប ផ​លិ​តផ​ល​​ក្លែ​ង​ក្លា​យ ឃា​ត់​​ឡានដឹ​ក​​ប្រ​ហិ​ត​អ​ត់​​​​ច្បាប់ ចូល​​​តា​​ម​​​ច្រ​ក​​​អូរ​​រំដួ​ល​ ស្រុ​ក​ភ្នំ​​ព្រឹ​ក
​ដោយ វត្តភ្នំ ម៉ោង 15:16
ថ្ងៃទី2 ខែNovember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពង់ឆ្នាំង ៖ រថ​យន្ត​​យី​​ឌុប ឃ្លុប​​កុ​ងតឺ​ន័រ ២​​គ្រឿ​ង ត្រូវ​បាន​​ក​ម្លាំង គ​ណៈក​ម្មា​ធិ​ការ បង្ក្រា​ប​​ផលិ​តផ​ល ក្លែង​ក្លា​យ និង​​មាន​​ហា​និ​ភ័យ  នៃ​ក្រ​សួង​ម​ហា​ផ្ទៃ បង្ក្រាប​​ឃាត់ ដើម្បី​ត្រួត​ពិ​និត្យ កាល​ពី​​​ម៉ោង ២​រំ​លង​​អា​ធ្រា​ត ​ឈា​នចូលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​-​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ដឹក ប្រភេទ​ប្រហិត ពី​ប្រទេស​ថៃ ឆ្លង​មក​កម្ពុជា តាម​ច្រក អូរ​រំដួល ស្ថិតនៅ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បានអោយដឹងថា ក្រោយពី ធ្វើ​កំណត់ហេតុ ស្តាប់​ចម្លើយ អ្នកបើកបរ ២​រូប ទី​១-​ឈ្មោះ សេង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ២-​ឈ្មោះ នេ​ត សូ​រិ​យ៉ា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ   បានអោយដឹងថា ពួកគាត់ ជា​អ្នកស៊ីឈ្នួល បើកបរ យក​កម្រៃ កម្លាំង​ពលកម្ម មួយ​ជើង ពី ១៥​ម៉ឺន​រៀល ទៅ ២២​ម៉ឺ​រៀល បូក​ជាមួយ សោហ៊ុយ​បាយទឹក និង​បញ្ជាក់ថា ដឹក​សាច់​ប្រហិត​ទាំងនេះ ពី​ទឹកដី​ថៃ ពិសេស​គ្មាន លិខិត​អនុញ្ញាតិ​។​

​រហូតដល់ រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ក៏​បន្ត​នីតិវិធី បង្កើត គណៈកម្មការ​ចម្រុះ រួម​ខាង​កម្លាំង គណៈកម្មាធិការ បង្ក្រាប​ផលិតផល ក្លែងក្លាយ និង​មាន​ហានិភ័យ ខាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត ខាង​កាំ​កុង​ត្រូវ ពេទ្យសត្វ និង​សម្របសម្រួល ការងារ​ដោយ លោក  តំណាង​អយ្យការ សាលាដំបូង​ខេត្ត ក៏បាន​រៀបចំ ព្រួត​ពិនិត្យ​រួមគ្នា នៅក្នុង​បរិវេណ មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​។

​រថយន្ត​យី​ឌុប ទាំង ២​គ្រឿង មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ព​ណ៍ស កន្ទុយ​កុងតឺន័រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6113 និង​មួយគ្រឿង​ទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៍​ប្រផេះ កន្ទុយ​ពណ៍ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4087​។ អ្នកបើកបរ បាន​អះអាងថា ប្រហិត​ទាំងនេះ បាន​យកទៅ​ស្តុក​ទុក នៅ​ម្តុំ​ផ្លូវ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ត​ចែកចាយ តាម​បណ្តា​ផ្សារ នៅ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើបៗ ដូចជា ផ្សារ​អ៊ី​អន ផ្សារ​ឡាក់​គី ។​ល​។ ករណី​ដឹក​ប្រហិត គ្មាន​លិខិត​អនុញ្ញាតិ​នេះ ងាយ​និង​បង្ក ហានិភ័យ​ខ្ពស់ ដល់​សុខភាព ប្រជាពលរដ្ឋ ដែលជា​អ្នក​បរិភោគ ខ​ណះ​នាំចូល ពី​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​គ្មាន ការត្រួតពិនិត្យ ពី​ជំនាញ ប្រចាំ​ច្រក​នេះ​៕

P 0211 P 0211A P 0211A1 P 0211A2

Loading...