ថ្នាក់​​ដឹ​ក​នាំ ​​ខេ​ត្ត​មណ្ឌ​ល​គិ​រី ស្ងៀម​ស្ងាត់ ពេ​ល​​​​ឈ្មួ​ញ​ដឹ​ក​ឈើ​​​ធ្ន​ង់ ចូ​ល​ច​ម្ការ​ម្រេ​ច ដើ​ម្បី​នាំ​ចេ​ញ​ទៅ​​វៀ​ត​ណា​ម តា​ម​​ច្រ​ក​​​ប៉ុស្តិ៍​​៧ ណាំ​​លៀ​​
​ដោយ វត្តភ្នំ ម៉ោង 07:41
ថ្ងៃទី28 ខែOctober ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ ក្រុម​ឈ្មួញ កំពុ​ងដឹ​​ក​​ជញ្ជូន ឈើ​​​ប្រ​​ណីត ប្រភេ​​ទ​​ធ្នង់ យ៉ា​ង​គគ្រឹ​​ក​គ​គ្រេ​ង យកម​ក​លា​ក់ទុ​ក នៅ​​ចំកា​រ​​ម្រេ​ច ទល់​មុខ​​ចំ​ការ​កៅ​ស៊ូ បា​រាំង ស្ថិត​ក្នុង​​ឃុំ​​ប៊ូ​ស្រា ស្រុក​ពេ​​ជ្រា​​ដា ខេត្ត​ម​ណ្ឌលគិរី ចា​ប់តាំ​ងពី យប់​​ថ្ងៃទី​២​៥ ខែ​តុលា ឆ្នាំ​២០១៧ ដោយ​ប្រើប្រាស់ រថយន្ត​ឡង់​គ្រី​ស័​រ ប្រភេទ​កែច្នៃ យ៉ាងតិច​ជិត ៣០​គ្រឿង ដើម្បី​នាំចេញ ទៅ​ប្រទេស វៀតណាម តាម​ច្រក ប៉ុស្តិ៍​៧ -​ណាំ​លៀ ហើយ​គេ​ដឹងថា ករណីនេះ មាន​អ្នក​រត់ការ បង់លុយ​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួចរាល់​អស់ហើយ ទើប​អ្វីៗ អាច​ដំណើរការ ដោយ​រលូន​។​

តាម​គម្រោង ឈើ​ប្រណីត​ប្រភេទ​ធ្នង់​នេះ ត្រូវបាន​ឈ្មួញ ប្រមូល​ទិញ គ្រប់ទិសទី យកមក​ដាក់ ក្នុង​ចំការ​ម្រេច​នេះ តាម​គោលដៅ ត្រូវ​ដឹកជញ្ជូន ឆ្លងទៅ​ប្រទេស វៀតណាម តាម​ប៉ុស្តិ៍​៧ ណាំ​លៀ​។ គេ​សង្ស័យថា ករណីនេះ លោក ស្វាយ សំ​អ៊ា​ន អភិបាល នៃ​គណ​អភិបាល ខេត្តមណ្ឌលគិរី មេបញ្ជាការ កងរាជអាវុធហត្ថ និង​លោកស្នងការ នគរបាល ទទួលបាន ផលប្រយោជន៍ ខ្លះ​ដែរ​ហើយ មើលទៅ ទើប​រក្សា​ភាព ស្ងៀមស្ងាត់ មិន​ចាត់ វិធានការ​បង្ក្រាប​។ ជាក់ស្តែង លោក សំរិត ណ​យ នៅតែ​ប្រើ​អំណាច ក្នុងនាម​ជា មេ​ច្រក​ប៉ុស្តិ៍​៧ ណាំ​លៀ ឃុ​ប​ឃិ​យ​ឲ្យ​ឈ្មួញ ដឹកជញ្ជូន​ឈើ ឆ្លងទៅ​ប្រទេស វៀតណាម ដោយ​ផ្គើន​ទៅនឹង សេចក្តីណែនាំ របស់​ប្រមុខ រាជរដ្ឋាភិបាល​៕

P 2810

Loading...