អតី​ត​​មេ​​គុក​​ព្រៃ​​ស ដែ​ល​​ធ្លា​ប់​មាន​​រឿ​ង​ អា​ស្រូវ​ពុ​ក​រលួ​យ ត្រូវ​​តែ​ង​តាំង​​ជា អ​គ្គ​នាយ​ក​រង នៃ​​អគ្គ​នា​យ​ក​ដ្ឋាន ពន្ធ​នា​គារ គួរ​​ឲ្យ​ភ្ញា​ក់​ផ្អើ​ល​
​ដោយ វត្តភ្នំ ម៉ោង 15:51
ថ្ងៃទី20 ខែOctober ឆ្នាំ2017
សូមរាយការណ៍

​រាជធានី​ភ្នំពេញ ៖ អតី​ត​​ប្រ​ធាន ព​ន្ធនា​គា​រ​ព្រៃ​ស (​ម​​១) នៃ​​ក្រ​សួងម​ហា​ផ្ទៃ ដែល​​ធ្លាប់​មាន ​រឿង​អា​ស្រូវ ប្រ​ព្រឹត្ត​​កំ​ហុស លើ​​កា​រគ្រប់​គ្រង ពន្ធ​នា​គារ មា​ន​ភា​​ពមិនប្រក្រតី រហូត​ដ​ល់​រង​​ការ ដ​កហូ​ត​ពីមុ​ខ​​តំណែ​ង កាល​ពី​អំឡុង ខែ​មិថុនាឆ្នាំ​២០១១ កន្លង​ទៅនោះ គឺ​លោក ម៉ុង គឹម​ហេង ទទួលបាន ការតែងតាំង ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ វិញ​ហើយ តាមរយះ អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល លេខ​៨០២ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។​

​គួររំលឹកថា លោក ម៉ុង គឹម​ហេង អតីត​ប្រធាន ពន្ធនាគារ​ព្រៃ​ស ម​១ ត្រូវបាន​ដកចេញ​ពី​តំណែង កាលពី​ខែមិថុនា អំពី​កំហុសឆ្គង លើ​ការគ្រប់គ្រង ពន្ធនាគារ និង​បន្ទាប់ពី​គណៈកម្មការ អធិការកិច្ច របស់​ក្រសួងមហាផ្ទៃ បានបញ្ចប់ អធិការកិច្ច​របស់ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ម​១ ដោយមាន​ការ កោះហៅ​មន្ត្រី ពន្ធនាគារ​ព្រៃ​ស ម​១ មក​សាកសួរ​ព័ត៌មាន ជុំវិញ​ការគ្រប់គ្រង ពន្ធនាគារ ដែល​មិន​ប្រក្រតី​។ មានការ​បញ្ជាក់ថា មន្ត្រី​ពន្ធនាគារ​មួយចំនួន បាន​យកប្រាក់ ពី​អ្នកទោស ដើម្បី​ទទួលបាន​កន្លែង​ទូលាយ ការទារ​ប្រាក់ ពី​អ្នក​សួរសុខទុក្ខ ការ​កិបកេង​ប្រាក់ របស់​អ្នកទោស និង​បក្សពួក​នៅក្នុង ពន្ធនាគារ​ព្រៃ​ស ម​១​។ 

​ក្រុមមន្ត្រី​អង្គការ សង្គម​ស៊ីវិល បាន​ទទូចថា បើ​មាន​មន្ត្រី​ពន្ធនាគារ ណា​ម្នាក់ ពាក់ព័ន្ធ​នឹង ភាពមិនប្រក្រតី ក្រសួងមហាផ្ទៃ ត្រូវធ្វើ​ការស៊ើបអង្កេត​ហ្មត់ចត់ ហើយ​បើ​មន្ត្រី​ពន្ធនាគារ មាន​ប្រព្រឹត្ត បទល្មើស ព្រហ្មទណ្ឌ នៅក្នុង​ពន្ធនាគារ មន្ត្រី​ត្រូវបញ្ជូន ទៅ​តុលាការ ដើម្បី​ធ្វើការ​តាមច្បាប់​។ ប៉ុន្តែ​សម្រាប់​លោក ម៉ុង គឹម​ហេង វិញ ទោះជា​ធ្លាប់ប្រព្រឹត្ត​ខុស បែរជា​គ្មាន​ទោសពៃរ៍ និង​ត្រូវបាន​តម្លើង​ឋានៈ ជា​បន្តបន្ទាប់​៕

P 2010B25 P 2010B26

Loading...