គួរ​ឲ្យ​អាសូរ​ណាស់ ជនជាតិខ្មែរ ២​នាក់ លប​ឆ្លងដែន​ទៅ​លួច​មាន់ ត្រូវគេ​បាញ់​របួស​
​ដោយ វត្តភ្នំ ម៉ោង 13:55
ថ្ងៃទី11 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តបាត់ដំបង ៖ ជន​ជាតិ​ខ្មែរ ចំ​នួន ២​​នាក់ បា​ន​រង​របួស​​ធ្ងន់ ត្រូវ​បញ្ជូន ទៅ​កា​ន់ មន្ទីរ​ពេទ្យ ​ក្នុង​ស្រុក ខ្លង​​ហា​ត ប្រ​ទេស​​ថៃ ដើ​ម្បី​​ស​ង្គ្រោះ​​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ បាន​ល​ប​លួ​ច​ឆ្លង​ដែន ចូល​ទៅក្នុ​ង​ទឹ​កដី​​ថៃ ដើម្បី​​ធ្វើ​ស​កម្ម​ភា​ព លួច​​មាន់នៅក្នុង​កសិដ្ឋាន របស់​ប្រជាពលរដ្ឋ​ថៃ ។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ៤ ទៀត​ភ្លឺ ប៉ុស្តិ៍​ព្រំដែន​ជួរមុខ គីឡូ​៩ បានទទួល​ព័ត៌មាន តាមរយៈ​ទូរស័ព្ទ ពី​ឈ្មោះ ឡាក់ ឌី ជា​ទាហាន​សឹក​រង ប្រចាំការ ខ ទី​១ នៅ​ចំណុច ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន បាន​ប្រាប់ថា មាន​ប្រជាពលរដ្ឋ ខ្មែរ ២​នាក់ ត្រូវបាន ប្រជាពលរដ្ឋ​ថៃ បាញ់​អោយ​រងរបួស នៅក្នុង​ទឹកដី​ថៃ ត្រង់ចំណុច​កង​វ៉ា ក្នុងភូមិ​រ៉ា​សូ​ភី ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ជាប់​នឹង​ខ្សែបន្ទាត់ ព្រំដែន​ថៃ កម្ពុជា​។ 

​ក្រោយពី​បាន ទទួលបាន ព័ត៌មាន នេះ​ភ្លាម កំលាំង​ទ័ព​កម្ពុជា បាន​ទៅដល់ ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ដើម្បី​ត្រួតពិនិត្យ និង​ធ្វើការ​សាកសួរ ទៅលើ​ឈ្មោះ ម៉ៅ ច​ន្ធី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ដែល គាត់​បាន​ដើរ មកពី​បេះ​ម្ទេស អោយ​ថៅកែ​ថៃ លុះដល់​ពេល ត្រឡប់មកវិញ ដល់​ចំណុច ព្រៃរបោះ គាត់​បានឃើញ ជនរងគ្រោះ ២​នាក់ កំពុង​ដេក​ដួល ក្នុង​ថ្លុកឈាម​។ 

​ក្រោយពេល​សួរនាំ ទើប​ដឹងថា ពួកគេ បាន​លប​ឆ្លងដែន ចូលទៅ​លួច​មាន់ ក្នុង​កសិដ្ឋាន របស់​ប្រជាពលរដ្ឋ​ថៃ ហើយ​ត្រូវ​ពួកគេ បាញ់​តែម្តង​។ ជនជាតិខ្មែរ ទាំង ២​នាក់ មានឈ្មោះ ស្រី ភក្តី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ​រស់នៅ ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ឈ្មោះ រឿ​ម រឹម ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​៕

P 1110A20 P 1110A21 P 1110A22 P 1110A23

Loading...