ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា កោស​ជប់ សម្រួល​ស​សៃ ៦​នាក់ សង្ស័យ​លួចលាក់ បម្រើ​ផ្លូវភេទ​
​ដោយ វត្តភ្នំ ម៉ោង 11:27
ថ្ងៃទី11 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ទីតាំង​​ម៉ា​ស្សា កោ​ស​​ជប់ មួយ​ក​ន្លែង ដែល​មា​ន​យី​ហោ កោ​ស​ជប់ និង​​សម្រួល ស​រសៃរ ត្រូវបា​ន​ស​មត្ថ​កិច្ច ចុះ​ទៅ​​បង្ក្រាប ដោ​យ​​ឃាត់ខ្លួ​ន ស្ត្រី​​កោ​ស​ជប់ បាន ៦​​នាក់ និង​ម្ចា​ស់​​ទី​តាំង ២​នា​ក់ ប្តី​ប្រ​ពន្ធ​​ផង​ដែរ កាល​ពី​​ម៉ោង៨​យប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅតាម បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ កម្លាំង​នគរបាល នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង ការិយាល័យ ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ និង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដោយ​មានការ សម្របសម្រួល ពី​លោក កុល បុ​ន ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ អាត់ សល់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ២-​ឈ្មោះ មោង គឹម​លាង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ អ្នក​ទាំង​២ ជា​ម្ចាស់​ហាង ស្នាក់នៅ កន្លែងកើតហេតុ ចំណែក​ស្ត្រី​បម្រើការ នៅ​ហាង​ចំនួន ៦​នាក់​ទៀត មិនត្រូវ​បាន ស្គាល់ឈ្មោះ​ទេ តែមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ដល់ ៤០​ឆ្នាំ​។ មុនពេល​ឈានទៅដល់ ការបង្ក្រាប កម្លាំង​នគរបាល បានទទួល​ព័ត៌មាន​ថា ហាង​ម៉ាស្សា កោស​ជប់ និង​សម្រួល សរសៃរ ខាងលើ មាន​លួចលាក់ បម្រើសេវា​ផ្លូវភេទ ទើប​ចុះទៅ​បង្ក្រាប រហូត​បាន​ជោគជ័យ​៕

P 1110A13 P 1110A11 P 1110A10 P 1110A6 P 1110A5

Loading...