អតីត​យោធា​ពិកា ដាច់​ដៃស្ដាំ និង​ដាច់​ជើង ត្រូវ​ឡាន​កិន​ស្លាប់ គួរ​ឲ្យ​រន្ធត់​
​ដោយ វត្តភ្នំ ម៉ោង 10:24
ថ្ងៃទី11 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ ជា​អ​តី​ត​យោ​ធា​​ពិកា ដាច់​​ដៃ​ស្ដាំ​​ម្ខាង និង​​ដា​ច់​ជើ​ង​​ស្ដាំ​​ម្ខាង បាន​​ស្លាប់ យ៉ាង​​អា​ណោ​ច​អាធ័​ម ដោយ​សារ​​ជិះ​​ម៉ូតូ​​ប៉ះ​គ្នា ហើយ​​រថ​យន្ត​ម​ក​ដល់ បើក​កិ​ន ស្លាប់​ក្នុ​ង​​ថ្លុក​ឈាម កា​ល​ពី​វេលា​ម៉ោង ១៨​​និង​​១០ នា​ទី ថ្ងៃ​ទី​១០ខែតុលា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ លេខ​១១០ ចំណុច គីឡូម៉ែត្រ​លេខ ៨១-៨២ ស្ថិតនៅក្នុង ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ជុន ថន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ​កសិករ ជា​ជនពិកា ដាច់​ដៃស្ដាំ​ម្ខាង និង​ដាច់​ជើង​ស្ដាំ​ម្ខាង អតីត​យោធា មាន​ទីលំនៅ ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល បើកបរ​ម៉ូតូ ម៉ាក​ហុងដា វ៉េវ សេ​១១០ ពណ៍​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង បាន​ប៉ះ​ជាមួយ ម៉ូតូ​មាន​ចង កាង​ឈើ ដឹក​ផ្លែស្វាយ មិន​ស្គាល់​ម៉ាក ដែល មាន​ទិសដៅ​ស្របគ្នា គេចខ្លួនបាត់ បន្សល់ទុក​កាង​ឈើ និង ផ្លែស្វាយ នៅនឹងកន្លែង​កើត​ហ​តុ​។​

​ក្នុងពេល ជាមួយគ្នា​នោះដែរ មាន​រថយន្ត មួយគ្រឿង មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង ទិសដៅ​បញ្ច្រាស បាន​បើក​កិន ពីលើ​ជនរងគ្រោះ បន្ថែមទៀត ហើយ​រត់​គេចខ្លួនបាត់ ធ្វើ​ឲ្យ​ជនរងគ្រោះ ស្លាប់​តែម្ដង ។ ករណីនេះ មាន​ប្រជាជន ធ្វើដំណើរ​តាមផ្លូវ បានឃើញ សាកសព និង​ម៉ូតូ ជនរងគ្រោះ បាន​រាយការណ៍ ឲ្យ​សមត្ថកិច្ច ចុះទៅ​ដល់ កន្លែងកើតហេតុ ពិនិត្យ​រួច ក៏​ដឹក​សាកសព យកទៅ​ប្រគល់ ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

P 1110 P 1110A14

Loading...