បើកឡាន​បត់​ឆ្វេង​មិន​ប្រយ័ត្ន បុក​ជាមួយ​ម៉ូតូ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី11 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ បា​ន​រង​របួស​​ធ្ងន់ និង​​ម្នាក់​ទៀត បាត់​បង់​​ជីវិ​ត ដោយ​សារ​រ​ថ​យន្ត បើក​​បុក​ជា​មួ​យ​ម៉ូតូ កាល​ពី​​វេលា​​ម៉ោង ១៦​​និង​​០៥ នាទី​​ល្ងាច ថ្ងៃ​ទី​​១០ ខែតុ​លា ឆ្នាំ​២​០១៧ នៅ​​លើផ្លូ​វ​ជា​​តិ​​​លេ​ខ​​៥ កែង​​​ផ្លូវ​លេ​ខ​១​៥១ ក្នុង​ភូមិ​​​​ព្រែក​​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្នុងនោះ​ម៉ូតូ ម៉ាក និ​ច ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១G ៤៥៩៦ មិនទាន់​ស្គាល់ អត្តសញ្ញាណ អ្នកបើកបរ និង​អ្នករួមដំណើរ ធ្វើដំណើរ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់ ចំណុចកើតហេតុ បាន​បុក​ជាមួយ រថយន្ត មួយគ្រឿង ម៉ាក​ហ៊ីយ៉ានដាយ ពណ៍​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤៦០៧ ដែល​ធ្វើដំណើរ ច្រាសទិស​គ្នា បាន​បត់​ឆ្វេង ចូល​ផ្លូវ​លេខ​១៥១ បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​តែម្តង​៕

P 1110A7 P 1110A9 P 1110A8

Loading...